កីឡា

ក្រុមកីឡាហែលទឹកកម្ពុជា ទទួលលទ្ធផលល្អ នៃការប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីន

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកម្ពុជា ទោះបីមិនដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធនៃរឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែក្រុមទទួលបានលទ្ធផលល្អ ដោយពួកគេបំបែកកំណត់ត្រាចាស់រៀងៗខ្លួន។


លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹកបានប្រាប់ពីហ្វីលីពីនថា កីឡាការិនី ឆោម ស្រីវល្ល័ក ប្រកួតលើវិញ្ញាសា ៥០ម៉ែត្រផ្លារ ប្រើថេរវេលា៣៧:៤៩ បានចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម១១នាក់ មិនបានបំបែកកំណត់ត្រា រីឯកីឡាការិនី សុខ វល្ល័ក ប្រកួតលើវិញ្ញាសា២០០ម៉ែត្រកង្កែបប្រើថេរវេលា ២,៥២:២៨ ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម១២នាក់ បានបំបែកកំណត់ត្រាចាស់ ២,៥៥:៦៨ និងកីឡាករ ឃឹម កែវឧត្តម ប្រកួតលើវិញ្ញាសា៥០ម៉ែត្រមេអំបៅ ប្រើថេរវេលា២៧:១២ បានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១៤នាក់បានបំបែកកំណត់ត្រាចាស់ ២៧,២៥។


លោកគ្រូបានបន្តថា កីឡាករ មឿន រ៉ាធីណុន ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ៤របៀបប្រើថេរវេលា២,៣២:១៦ បានចំណាត់ថ្នាក់លេខ១២ក្នុងចំណោម១២នាក់ បានបំបែកកំណត់ត្រាចាស់ ២,៣៥:៦៥។ កីឡាករ អ៊ុង លីហេង ប្រកួតលើវិញ្ញាសា ១០០ម៉ែត្រ កង្កែប ប្រើថេរវេលា១:១១.០៥ បានចំណាត់ថ្នាក់លេខ ១៤ ក្នុងចំណោមកីឡាករ១៤នាក់ មិនបានបំបែកកំណត់ត្រា ចំពោះកីឡាការិនី ឆោម ស្រីវល័ក្ខ ប្រកួតលើវិញ្ញាសា១០០ម៉ែត្រសេរី ប្រើថេរវេលា១១១,៨០ បានចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមកីឡាការិនី ១២ នាក់ ក៏មិនបានបំបែកកំណត់ត្រាដែរ។


កីឡាការិនី ឈឺន ប៊ុនពេជ្ជមរកត ប្រកួតលើវិញ្ញាសា១០០ម៉ែត្រសេរីប្រើថេរវេលា១:០៧.៨៥ បានចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម១២នាក់ ក៏មិនបានបំបែកកំណត់ត្រាដែរ។ កីឡាការិនី ឆោម ស្រីវល័ក្ខ ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រសេរីប្រើថេរវេលា២,៣៥:៤២ បានចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោមកីឡាការិនី ១២នាក់ មិនបានបំបែក ចំណែកកីឡាករ ឃឹម កែវឧត្តម ប្រកួតលើវិញ្ញាសា ១០០ម៉ែត្រមេអំបៅថេរវេលា ១.០១.១៣ បានចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោមកីឡាករ ១២នាក់បានបំបែកកំណត់ត្រាចាស់ ១.០១.៣១។


ដោយឡែកកីឡាការិនី សុខ វល័ក្ខ ប្រកួតលើវិញ្ញាសា ៥០ម៉ែត្រកង្កែបប្រើថេរវេល៣៤.៧៧ បានចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមកីឡាការិនី១៣នាក់ បានបំបែកកំណត់ត្រាចាស់ ៣៤,៩៥ និងកីឡាឌឿន រ៉ាធីឌុន ប្រកួតលើវិញ្ញាសាសេរី ប្រើថេរវេលា ២.១៥.១៩ បានចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោមកីឡាករ១២នាក់ បានបំបែកកំណត់ត្រាចាស់ ២.១៦.២៦ រីឯ កីឡាករ ហែម ប៉ុច ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រសេរីប្រើថេរវេលា២.០៧.៨១ បានចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមកីឡាករ១២នាក់ បានបំបែកកំណត់ត្រាចាស់ ២.១៦.៣២ និងកីឡាការិនី ឈឿន ប៊ុនពេជ្ជមរកត ប្រកួតលើវិញ្ញាសា៥០ម៉ែត្រមេអំបៅ ប្រើថេរវេលា ៣៣.១០ បានំណាត់ថ្នាក់លេខ៩ក្នុងចំណោមកីឡាការិនី ១០បានបំបែកកំណត់ត្រាចាស់ ៣៥.២៨ ព្រមទំាងកីឡាករ អ៊ុង លីហេង ប្រកួតលើវិញ្ញសា ២០០ម៉ែត្រកង្កែបប្រើថេរវេលា ២.៣៧.៦ ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមកីឡាករ១០នាក់៕ដោយ៖លី ភីលីព

Most Popular

To Top