ភ្នំពេញ៖ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២បានជួបសំណោះសំណាល់ប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការីនីប្រដាល់សកលជម្រើសជាតិ១១ចំនួននាក់ក្រោមអធិបតីភាពលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ និងលោក Casey Banrnett អនុប្រធាន ដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ។
លោក Casey Banrnett ក៏បានផ្តល់អនុសាសន៍ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីដែលត្រៀមចូលរួមប្រកួតកីឡា SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ដើម្បីជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ជាពិសេសជៀសឲ្យបាននូវការប្រើប្រាស់សាធាតុហាមឃាត់ប៉ូវកម្លាំង និងខិតខំប្រឹងប្រែងប្រកួតដណ្តើមមេដាយជូនជាតិ ក៏ព្រោះលើកនេះជាការចូលរួមប្រកួតតំណាងអោយជាតិ នៅខាងក្រោយក៏មានប្រជាជន ១៦លាននាក់ផងដែរ ។
ជាមួយគ្នានេះដែរ លោកអនុប្រធានក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តប្រគល់ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រដាល់សកលត្រូវទៅចូលរួមប្រកួតកីឡា SEA GAMES នៅវៀតណាម ក្នុងមួយម្នាក់ទទួលបាន ២០០ដុល្លារ និងលោក Masahiro Isobe ជានាយកប្រតិបត្តិគណៈកម្មាធិការកីឡាប្រដាល់អាជីពឧបត្ថម្ភថវិកាក្រុមអត្តពលិក៨នាក់ក្នុងមួយម្នាក់៥០ដុល្លារ៕ដោយ៖ លី ភីលីព