បច្ចេកវិទ្យា

ទ័ព​អាកាស​ថៃ​ បាន​បង្ហោះ​ផ្កាយរណប​លើក​ដំបូង ​ទៅ​កាន់​ទី​អវកាស​ ដើម្បីការពារ​​សន្តិសុខ​ជាតិ ​ដែន​អាកាស

ផ្កាយ​រណប​​ដំបូង ​របស់​​កង​យោធា​ប្រទេស​ថៃ​ មាន​ឈ្មោះ​ថា​ Napa-1 ​ដែល​មាន​តម្លៃ​ជាង​ ១០០​លាន​បាត​ ឬ៣​លាន​ដុល្លារ​អាមេរិក​ បាន​បាញ់​ទៅ​កាន់​ទី​អវកាស​​។​

ក្រោយ​ពន្យារ​ពេល​អស់​៣​លើក​ ក្នុង​ការ​បង្ហោះ​ដោយ​សារ​បញ្ហា​បច្ចេកទេស​ និង​កូវីដ​-១៩​ កងទ័ព​អាកាស​រ៉ូយ៉ាល់​ថៃ​ ហៅ​កាត់​ថា (RTAF) បានបង្ហោះ​ផ្កាយ​រណប​យោធា Napa-1 ចេញ​​ពី​តំបន់​ស្វយ័ត​ Ariane Launch Area 1 ជា​​ដែនដី​បារាំង​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​​។​​​​

Napa-1 ​នឹង​ត្រូវ​ប្រើ​ជា​អាថ៌​ដើម្បី​សង្កេត​ និង​ស្ទង់​មើល​លំហ​អាកាស​ថៃ ​សម្រាប់​គោល​បំណង​ការពារ​​សន្តិសុខ​ជាតិ​ដែន​អាកាស។​ ក្រៅ​ពី​នោះ​ Napa-1 ក៏​ត្រូវ​ប្រើ​ផង​ដែរ​ ដើម្បី​រក​មើល​ចំណុច​ក្ដៅ​​ ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ​ និង​បញ្ហា​​ទឹក​ បង្ការ​ទប់ស្កាត់​គ្រោះ​ទឹក​ជំនន់​ ឬ​រាំង​ស្ងួត​ជា​ដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Source: Sabay

Most Popular

To Top