សិល្បៈ និង កម្សាន្ត

អ្នកមេម៉ាយ ទូច ស្រីលក្ខណ៍ កាន់តែស្អាត កាន់តែមិនទាន់គិតរឿងរៀបការ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងពូកែក្រម៉ាច់ក្រម៉ើម ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយឡើងវិញ ហើយសម្រស់និងការតែងខ្លួន ក៏កាន់តែទាក់ទាញប្លែកខុសពីមុន ។ ហើយជាងនេះទៅទៀតនោះ បើក្រឡេកមើលចំណងស្នេហ៍ជាមួយបុរសសង្ហាជាគ្រូកីឡាមាឌមាំរូបនោះ ក៏កាន់តែមានក្តីសុខខ្លាំងផងដែរ ។ 

ស្របពេលអតីតស្វាមីជាជនបរទេសនោះមានដៃគូ ថ្មីទៅហើយក្តី តែមកដល់ពេលនេះ ទូច ស្រីលក្ខណ៍ នៅតែស្ពាយងារជាអ្នកមេម៉ាយកូនមួយដដែលបើទោះគេដឹងថាសព្វថ្ងៃ ទូច ស្រីលក្ខណ៍ ក៏មានគូគាប់ទ្រនាប់ចិត្តដែរគ្រាន់តែនាងមិនទាន់សម្រេចចិត្តថារៀបការឬបែបណានៅឡើយទេ ។ 

យ៉ាងណាមិញ យូរៗម្តង ទូច ស្រីក្ខណ៍ បានបង្ហាញរូបភាពជាមួយដៃគូយ៉ាងមានក្តីសុខនៅតាមបណ្តាញសង្គម ដែលក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសរសើរ និងជូនពរដល់អ្នកទាំងពីរផងដែរ ។ 

ក្រៅពីតារាចម្រៀងពេលនេះ ទូច ស្រីលក្ខណ៍ ក៏បានចាប់យកអាជីពជាអ្នកលក់តាមអនឡាញ ដែលគេមើលឃើញថាមានភាពរលូនគួរសម ។ 

គួរឱ្យដឹងផងដែរថា តារាចម្រៀងមេម៉ាយកូនមួយ ទូច ស្រីលក្ខណ៍ ចាប់ផ្ដើមបង្ហាញមុខគូស្នេហ៍ថ្មី បន្ទាប់ពីនាងបានបែកបាក់ជាមួយស្វាមីជាជនបរទេស ដោយនាងបានចោទប្រកាន់ថា ប្តីបរទេសនោះមានស្រីថ្មី ចុះចោលប្រពន្ធកូន។ ប៉ុន្តែកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោកម័រថេន ក្វាមមេន (Morten Kvammen)  ជាអតីតស្វាមី បានចេញសេចក្តីបំភ្លឺមួយចោទទូច ស្រីលក្ខណ៍ ថាបានដេញប្តីចេញពីផ្ទះ នាំប្រុសថ្មីឡើងផ្ទះ ៕

ដោយ៖ ម៉ានី

Most Popular

To Top