សិល្បៈ និង កម្សាន្ត

ភ្នាក់ងាររបស់ Jung Ryeo Won ៖ តារាស្រីរូបនេះមាន ជម្លោះលើកាលវិភាគ នៅថ្ងៃរៀបការរបស់ Son Dam Bi

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង Gong Hyo Jin និង Jung Ryeo Won ត្រូវបានគេស្គាល់ថា ជាមិត្តល្អបំផុតរបស់នាង Son Dam Bi បានអវត្តមានក្នុងពិធីមង្គលការរបស់នាង Son Dam Bi បង្កឲ្យមានពាក្យចចាមអារ៉ាមថាក្រុមមិត្តរបស់ Son Dam Bi កាត់ផ្តាច់ទំនាក់ទំនងជាមួយនាង។

កាលថ្ងៃទី ១៣ ខែឧសភា នាងSon Dam Bi បានភ្ជាប់ពាក្យជាផ្លូវការជាមួយអតីតអ្នកជិះស្គីល្បឿនអូឡាំពិក Lee Kyu Hyuk ។ ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងទាំង២នាក់ នាង Gong Hyo Jin និងនាង Jung Ryeo Won បានអវត្តមានពីពិធីមង្គលការ អ្នកនិយមលេងអ៊ីនធើណេតជាច្រើន បានប៉ាន់ស្មានថា តើពាក្យចចាមអារ៉ាមដែលថាក្រុមមិត្តរបស់ Son Dam Bi បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយនាងជាការពិតឬយ៉ាងណា។

យោងទៅតាមភ្នាក់ងាររបស់ Jung Ryeo Won និង H& Entertainment របស់ Son Dam Bi បានឲ្យដឹងថា Jung Ryeo Won មានជម្លោះតាមកាលវិភាគនៅថ្ងៃទី ១៣ ។ នាងត្រូវថតរឿងរបស់នាងនៅកន្លែងដែលមានទីតាំងនៅ Chuncheon, Gangwon-do។

ជាមួយគ្នានេះដែរ មូលហេតុនាង Gong Hyo Jin អវត្តមានរបស់នាង មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេត បាននិយាយថា នាងចូលចិត្តការបង្ហោះ ដោយមិត្តរួមការងារ ចែករម្លែកវីដេអូអាពាហ៍ពិពាហ៍របស់ Son Dam Bi ៕

ដោយ៖លី ភីលីព

Most Popular

To Top