កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថាការចោទប្រកាន់ជាបងធំនៅសាលាប្រឆាំងនឹងសមាជិកក្រុមតារាចម្រៀងស្រី LE SSERAFIM នាង Kim Garam បន្តកើនឡើងបន្ទាប់ពីអ្នកនិយមលេងអ៊ីនធើណេតមានភស្តុតាងថ្មីបានចោទប្រកាន់។
មានការបង្ហោះសហគមន៍អនឡាញជាច្រើនអះអាងថា នាង Kim Garam ជាអ្នកសម្លុតតាមសាលា ឬបងធំតាមសាលាដោយមានរបស់របរ និងរូបថតជាច្រើនបង្ហាញភស្តុតាងថា តារាថ្មីថ្មោងរូបនេះជាបងធំសាលា។ ខណៈប្រភព Music បានបដិសេធការចោទប្រកាន់នេះ ហើយនាងKim Garam ក៏បាននិយាយថា វាពិបាកក្នុងការផ្តល់សេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងជម្លោះនៃការគំរាមកំហែងនោះប្រធានបទនៃការពិភាក្សានេះបានបន្តរីករាលដាលនៅក្នុងសហគមន៍អនឡាញផ្សេងៗ។
កាលពីថ្ងៃទី ១៥ ខែឧសភា អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានចែករម្លែកភស្តុតាងថ្មីថា នាង Kim Garam ជាបងធំតាមសាលា។ លោកបានចែករម្លែករូបភាពនៃឯកសារលទ្ធផលចេញដោយគណៈកម្មាធិការស្វយ័តសម្រាប់វិធានការទប់ទល់នឹងអំពើហឹង្សាក្នុងសាលា ដោយចែងថា នាង Kim Garam តាំងពីថ្នាក់ទីមួយថា ជាជនល្មើស រួមជាមួយឈ្មោះសិស្សម្នាក់ទៀត។
អ្នកនិយមលេងអ៊ីនធើណេតម្នាក់ទៀតបានបញ្ចេញមតិបញ្ជាក់ថា នាង Kim Garam ស្ថិតក្នុងថ្នាក់លេខ ៣ នៅពេលនាងរៀនថ្នាក់ទី១នៃសាលាមធ្យមសិក្សាជាមួយនឹងរូបភាពនៃដំណើរទៅលេងសាលា៕