តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជាសាធារណៈរដ្ឋអ៊ីស្លាមមានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែនក៏ដោយ ខ្លួនបានប្តេជ្ញាចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។
លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរនោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិលើកទី២៦ ដែលមានឈ្មោះថា Iran Oil Show នៅទីក្រុងតេអេរ៉ង់។
លោកបានលើកឡើងថា “អ៊ីរ៉ង់មានភាពហ្មត់ចត់នៅក្នុង ដំណើរការនៃកិច្ចចរចានៅទីក្រុងវីយែន និងការបំពេញការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន រួមទាំងការដកទណ្ឌកម្មផងដែរ ក្នុងកម្រិតដូចគ្នាដែលខ្លួនបានប្តេជ្ញាចិត្តថានឹងមិនទុកចិត្តសត្រូវ និងពឹងផ្អែកលើបរទេសសម្រាប់ការការពារពីប្រទេស ដែលមានវិធានការ បង្ខិត បង្ខំ”។
អ្នកការទូតបានបន្ថែមថា “ប្រាជ្ញាបដិវត្តន៍” និយាយថា អ៊ីរ៉ង់ត្រូវតែប្រើប្រាស់សមត្ថភាពការទូត ទាំងអស់របស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានផ្តល់ការធានាថា ក្រសួងការបរទេសអ៊ីរ៉ង់នឹងប្រើប្រាស់ សមត្ថភាពអន្តរជាតិទាំងអស់សម្រាប់ “អព្យាក្រឹតការដាក់ទណ្ឌកម្ម” បន្ថែមពីលើការខិតខំប្រឹងប្រែងផ្នែក ការទូតទាំងអស់ក្នុងគោលបំណង “ដកចេញជាអតិបរមា” នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា