ព័ត៌មានអន្តរជាតិ

ប្រភេទមឹកកម្រ ត្រូវបានចាប់នៅជិត រដ្ឋឡូសអេនជីឡេស

ឡូសអេនជីឡេសៈ ក្រុមអ្នកអភិរក្សសត្វទឹក បាននិយាយថា ប្រភេទមឹកដ៏កម្រមួយមកពីតំបន់ត្រូពិច បានបណ្តែតខ្លួនឡើង នៅលើផ្ទៃទឹកដែលត្រូវបានប្រទះ ឃើញដោយអ្នកនេសាទម្នាក់ ដែលបានធ្វើដំនើរឆ្លងកាត់រដ្ឋឡូសអេនជីឡេស សហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ មឹកប្រភេទនេះជាប្រភេទកម្រដែល រស់នៅក្នុងទឹកនៃតំបន់ត្រូពិច និង អនុត្រូពិច ដោយវាមានឈ្មោះថា Argonaut។ ទន្ទឹមនឹងនេះដែរ មឹក Argonauts បានអណ្តែតនៅលើផ្ទៃទឹកសមុទ្រ ដោយជាធម្មតាសត្វពពួកនេះ មានទីលំនៅនៅក្នុងទឹកជ្រៅ និងស៊ីពពួកបង្កង ក្តាម បង្គា ខ្យង គ្រុំជាអាហារ ដោយវាចាប់ចំណីអាហារ ទាំងនោះដោយដៃទាំង៨របស់វា។

ម្យ៉ាងវិញទៀតក្រុមអ្នកស្រាវជា្រវ បាននិយាយថា មឹកប្រភេទកម្រនេះត្រូវបានបង្កើតឡើង ដោយសារតែការមាន អាកាសធាតុក្តៅល្មម និង ខ្សែទឹកមិនធម្មតាទើបវាមាន រូបរាងខុសប្លែកពីប្រភេទមឹងធម្មតា។

Most Popular

To Top