អាមេរិកបានសាកល្បង ដោយជោគជ័យនូវអាវុធមីស៊ីល ដែលមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ ៥ ដងឯណោះ។
ការបាញ់សាកល្បងមីស៊ីល ដ៏ទំនើបរបស់អាមេរិក ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបាញ់ សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង Satan-2 ដែលមេបញ្ជាការ របស់លោកពូទីនអះអាងថា អាចបំផ្លាញអង់គ្លេសក្នុងរយៈពេលត្រឹម ៤នាទី ។
កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ បែកប្រភេទ B-52 ដើម្បីបាញ់អាវុធមីស៊ីលនេះ ចេញពីឆ្នេរសមុទ្រ ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ។ កងទ័ពអាមេរិកបាននិយាយថា “បន្ទាប់ពីការបាញ់ចេញពីយន្តហោះ មីស៊ីលរបស់ខ្លួនសម្រេចបាននូវល្បឿន លឿនជាងសំឡេង ៥ដង តាមការរំពឹងទុក”។
ចំណែករុស្ស៊ីឯណោះវិញ បានកំណត់គោលដៅអ៊ុយក្រែន រួចហើយជាមួយនឹងមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលល្បឿននិងភាព អាចបត់បែនបាន ធ្វើឱ្យទាហានទីក្រុងគៀវ ពិបាកក្នុងការតាមដាន និងស្ទាក់ចាប់ ។ លោក ពូទីន បាននិយាយថា អាវុធប្រល័យលោក របស់រុស្សីមានអនុភាពខ្លាំងហើយនឹងធ្វើឱ្យប្រទេសនានាគិតម្តងទៀត ចំពោះការចង់ជ្រៀតជ្រែក ចូលក្នុងសង្គ្រាមបង្ហូរឈាម របស់លោកនៅអ៊ុយក្រែន ៕