The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថា គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs ក្រោយប្រកួតចុងក្រោយ ចាញ់ក្រុមចាស់បិសាចក្រហម Man United រួចមកានជឿជាក់ថា លោកចាំបាច់ត្រូវពង្រឹងតំបន់ការពាររបស់ខ្លូនវិញ ក្នុងរដូវកាលដែលនៅសេសសល់។
ប្រភពដដែលបានជឿជាក់ថាគ្រូបង្វឹកក្លឹបរូបនេះ បានកំណត់យកគោលដៅម្នាក់ហើយ គឺកីឡាករខ្សែការពារមាឌធំស្បែកខ្មៅ Kalidou Koulibaly របស់ក្លឹប Napoli ហើយក្នុងនោះកិច្ចចចារគ្នាក៏បានចាប់ផ្តើមធ្វើឡើង ហើយផងដែរដើម្បីត្រៀមផែនការដោះដូរក្នុងខែមករាខាងមុខ។
លោកMourinho គ្រាដែលនៅជាមួយនឹង Man United ធ្លាប់បានព្យាយាមចចារទិញកីឡាកររូបនេះ ច្រើនដងដែរ ប៉ុន្តែមិនបានសម្រេចឡើយ ហើយមកដល់ពេលនេះលោកក៏បានដឹងហើយដែរថា Koulibaly នឹងមានតម្លៃយ៉ាងហោចណាស់៩០លានផោន៕
ប្រែសម្រួល:ស៊ុនលី