ប្រទេសវៀតណាម បានបើកដំណើរការផ្លូវរូងក្រោមដី វែងជាងគេនៅអាស៊ីអាគ្នេយ៍ កាលពីពេលកន្លងទៅ ក្រោយដំណើរការសាងសង់អស់៤ឆ្នាំ។
ភ្ជាប់ខេត្ត Thua Thien-Hue ទៅទីក្រុង Da Nang ផ្លូវក្រោមដីនេះមានប្រវែង ៦,២គីឡូម៉ែត្រ និងជាផ្លូវរថក្រោមដីវែងបំផុត នៅអាស៊ីអាគ្នេយ៍។ ផ្លូវក្រោមដីនេះមានឈ្មោះថា Hai Van ២ គឺជាផ្លូវរូងទីពីរ ដែលនឹងជួយកាត់បន្ថយសម្ពាធចរាចរណ៍ នៅលើផ្លូវក្រោម Hai Van ១ ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នា។
ផ្លូវនេះមានទទឹង៧ម៉ែត្រ និងបែងចែកជា២គន្លង ត្រូវបានសាងសង់ ដោយក្រុមហ៊ុន Deo Ca Group JSC អស់ថវិកា ៣៦៧លានដុល្លារ សហរដ្ឋអាមេរិក៕ Source: Sabay