The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករឆ្នើមសញ្ជាតិសេនេហ្គាល់ Sadio Mane នឹងមិនសម្រេចចិត្ត ក្នុងការបន្តរស់នៅជាមួយនឹង ក្លឹបហង្សក្រហម Liverpool ទៀតឡើយ ក្រោយកុងត្រារបស់គាត់ នឹងត្រូវបញ្ចប់នៅរដូវក្តៅ ខាងមុខនេះ។
Mane បានបញ្ជាក់និងស្នើសុំទៅកាន់ក្លឹប Liverpool ហើយថាគាត់នឹងចាកចេញពីក្លឹប ខណៈដែលបច្ចុប្បន្នក្លឹប Bayern Munich កំពុងនាំមុខគេក្នុងការដោះដូរ កីឡាកររូបនេះ។
ការសម្រេចចិត្តរបស់កីឡាករ វ័យ៣០ឆ្នាំរូបនេះ ក៏ធ្លាប់បានបញ្ជាក់ហើយដែរថា អនាគតរបស់គាត់នឹងត្រូវធ្វើឡើង នៅក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions Leauge ប៉ុន្តែមិនដូចការរំពឹងទុក Liverpool គឺបានរបូតពានរង្វាន់ដ៏ធំនេះ ទៅឲ្យ Real Madrid សាជាថ្មីរួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី