អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសាងសង់ទូកកម្សាន្តដ៏ប្រណិតដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស កំពុងត្រូវបានដាក់លក់ បើទោះបីជាទូកឯកជនដ៏មានតម្លៃបំផុត របស់ពិភពលោកកំពុងត្រូវបាន រឹបអូសដោយរដ្ឋាភិបាលពីម្ចាស់ជនជាតិរុស្សី ដែលត្រូវបានដាក់ទណ្ឌកម្មរបស់ពួកគេ។
គេហទំព័រស្គាយញ៉ូវបានដឹងថា L Catterton ជាក្រុមភាគហ៊ុនឯកជនបានជួលបុគ្គលិកធនាគារនៅ Macquarie ដើម្បីស្វែងរកអ្នកទិញសម្រាប់ Princess Yachtsមានមូលដ្ឋាននៅ Plymouth ។ នេះបើយោងតាមប្រភពពី Cityបានឲ្យដឹងថា ដំណើរការផ្លូវការមិនទាន់ដំណើរការនៅឡើយទេ ប៉ុន្តែត្រូវបានរំពឹងទុកនៅក្នុងប៉ុន្មានខែខាងមុខនេះ ។
ការវាយតម្លៃរបស់ម្ចាស់ Princess គឺមិនច្បាស់លាស់កាលពីថ្ងៃសុក្រ បើទោះបីជាអ្នកខាងក្នុងម្នាក់បានបង្ហាញថា វាមិនទំនងតំណាងឲ្យការចាកចេញដ៏ជោគជ័យបំផុតមួយរបស់ L Catterton ក៏ដោយ។ អាជីវកម្មនេះត្រូវបានបង្កើតឡើងកាលឆ្នាំ ១៩៦៥ ហើយចែកចាយតាមរយៈបណ្តាញសកលដែលមាន ៥០។
វាត្រូវបានគាំទ្រដោយ L Catterton និងអង្គភាពមុនរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៨ ដែលធ្វើឲ្យវាក្លាយជាម្ចាស់កម្មសិទ្ធិរយៈពេលវែងដោយស្តង់ដារនៃអ្នកគាំទ្រភាគហ៊ុនឯកជន។ ទូករបស់ Princess បានក្លាយជានិមិត្តសញ្ញានៃភាពប្រណីតក្នុងចំណោមមហាសេដ្ឋីរបស់ពិភពលោក ទោះបីជារយៈពេលប៉ុន្មានខែថ្មីៗនេះ ទូកជាច្រើនត្រូវបានអាជ្ញាធរជុំវិញពិភពលោកចាប់រឹបអូស ខណៈពួកគេព្យាយាមរារាំងប្រជាជនរុស្ស៊ីជាប់ទណ្ឌកម្ម ពីការរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពួកគេ៕
ដោយ៖លី ភីលីព