Cristiano Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯងជួយ Portugal យកឈ្នះស្វីស ៤-០ ឡើងឈរកំពូលតារាង Group A2 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣។
ក្នុងការប្រកួត William Carvalho ជាអ្នករកបានគ្រាប់ទីមួយ ឲ្យព័រទុយហ្គាល់នាទីទី១៥ បន្ទាប់ពីបាល់ខ្ទាត់ចេញពីការទាត់ Free-Kick របស់ Ronaldo។ នាទីបន្ទាប់៣៥និង៣៩ Ronaldo បានបន្ថែម២គ្រាប់ទៀត ជូនក្រុម មុនពេលខ្សែការពារ Cancelo ជាអ្នកធ្វើបានគ្រាប់ទី៤ឲ្យព័រទុយហ្គាល់។
ការប្រកួតក្នុងពូលជាមួយគ្នា អេស្ប៉ាញបានត្រឹមស្មើគ្នា ២-២ ជាមួយឆេក ។ នេះមានន័យថា ជ័យជម្នះរបស់ព័រទុយហ្គាល់ ជួយឲ្យពួកគេឡើងឈរកំពូលតារាង Group A2 ខណៈឆេកនៅលេខ២ ។ អេស្ប៉ាញស្ថិតនៅលេខ៣ ក្នុងពូល ឯស្វីសនៅបាតតារាង ៕
