វេលស៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា វេលស៍បានឆ្លងផុតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ World Cup ជាលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ១៩៥៨ បន្ទាប់ពីបានយកឈ្នះអ៊ុយក្រែន ១-0 នៅកីឡដ្ឋាន Cardiff City ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ Play-off ក្រោមភ្លៀងក្នុងរដ្ឋធានីវេលស៍ ប្រធានក្រុមអ៊ុយក្រែន Andriy Yarmolenko បានតែតបាល់បញ្ចូលទីខ្លួនឯងនៅនាទីទី ៣៤ ខណៈលោកព្យាយាមរារាំង បាល់ហ្វ្រីឃីកពី Gareth Bale ។ វេលស៍ មានអ្នកចាំទី Wayne Hennessey អរគុណចំពោះ Clean Sheet របស់ពួកគេ ខណៈលោកបានធ្វើការ សង្គ្រោះចំនួន៩ ដើម្បីបដិសេធអ្នកទស្សនា ។
លទ្ធផលនេះ មានន័យថា ក្រុមរបស់ Robert Page ចូលទៅក្នុងពូល B សម្រាប់ការប្រកួតដែលចាប់ផ្ដើមនៅប្រទេសកាតាកាលខែវិច្ឆិកា រួមជាមួយក្រុម អង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ Bale បាននិយាយថា លទ្ធផលគឺ “អ្វីដែលសុបិន ត្រូវបានបង្កើតឡើង” ។
លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា លទ្ធផល គឺជាលទ្ធផលដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ របស់វេលស៍ ។ យើងសប្បាយចិត្តណាស់ ពួកយើងនឹងទៅ World Cup ។ ខ្ញុំនិយាយមិនចេញ យើងសប្បាយ ចិត្តណាស់ យើងបានធ្វើវាសម្រាប់អ្នកគាំទ្រដ៏អស្ចារ្យ ទាំងអស់របស់យើង ហើយពាក្យដែលមិន អាចពិពណ៌នាអំពីអារម្មណ៍ របស់ខ្ញុំនៅពេលនេះ ។
Bale ដែលមានបញ្ហាឈឺខ្នង បាននិយាយថា វាជាការលំបាកក្នុងការ ឆ្លងកាត់ការប្រកួតនេះ។ លោកបានបន្ថែមថា ដើម្បីឈានដល់ការប្រកួតធំៗ ចំនួនបីឥឡូវនេះ ដើម្បីយកឈ្នះពាន World Cup នោះជាអ្វីផ្សេងទៀត ៕ ដោយ៖លី ភីលីព
