គ្រូបង្វឹកក្លឹប Barcelona លោក Ernesto Valverde ត្រូវបានគេមើលឃើញដកឈ្មោះកំពូលកីឡាករ Messi ចេញពីកូនក្រុមរបស់លោកដើម្បីប្រកួតជាមួយនឹងInter Milan ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។
Barcelonaបានធ្វើដំណើរទៅដល់ទីក្រុងMilanរួចហើយនិងកំពុងត្រៀមខ្លួនដើម្បីធានាថានឹងត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតក្នុងនាមជាអ្នកឈ្នះក្នុងពូលទាំងដែលទុកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនិងកីឡាករសំខាន់២រូបទៀតដូចជាGerard PiqueនិងSergi Robertoចេញពីបញ្ជីក្រុមផង។
Messiទើបតែបានរកគ្រាប់បាល់បញ្ចូលទីហ៊ែតទ្រីកលើកទី៣៥សម្រាប់អាជីពរបស់ខ្លួនក្នុងជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Mallorca ហើយឥឡូវនេះបានវិលត្រលប់ទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេវិញ៕