ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសរៀបចំការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៩ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់សហព័ន្ធនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ។
លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធបានប្រាប់ឲយដឹងថា សម្រាប់កម្រិតអាយុដែលអាចចូលរួមប្រកួតបានរួមមាន ផ្នែកបុរស៖ កីឡាករត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ចំណែកផ្នែកនារី ៖ កីឡាការិនី ត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ។ កីឡាករ-កីឡាការិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន៤ វិញ្ញាសា(វិញ្ញាសាឯកត្តជន = ៣, វិញ្ញាសាបណ្តាក់ = ៥) ។
លោកអគ្គបានថា សម្រាប់ផ្នែកបុរសមាន ១២ វិញ្ញាសា និងផ្នែកនារីមាន១២វិញ្ញាសាដូចគ្នា៕ដោយ៖លី ភីលីព