ព្រុចសែល ៖ អំពើហឹង្សាដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក គឺជាការគំរាមកំហែង ដល់សិទ្ធិមនុស្ស និងរបត់សង្គមរបស់ប្រទេស នេះបើយោងតាមអ្នកស្រាវជ្រាវ សាកលវិទ្យាល័យ នៅប្រទេសហូឡង់ ។
លោកស្រី Doreen Chowdhury អ្នកស្រាវជ្រាវថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Groningen ជឿជាក់ថា សហរដ្ឋអាមេរិក គួរតែដាក់ច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង លើការកាន់កាប់ និងប្រើប្រាស់អាវុធ ។
នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យនៅលើគេហទំព័រ moderndiplomacy.eu លោកស្រី Chowdhury បានសរសេរថា ទោះបីជាចំនួនឧប្បត្តិហេតុ អំពើហិង្សាដោយកាំភ្លើង កំពុងកើនឡើងជារៀងរាល់ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ មានតែមនុស្ស ៥០ភាគរយប៉ុណ្ណោះ ដែលចង់បានច្បាប់តឹងរ៉ឹង លើការប្រើប្រាស់កាំភ្លើង ។
យោងតាមការវិភាគរបស់លោកស្រី អាជ្ញាធរ គួរតែផ្តោតលើការកាត់បន្ថយភាពតានតឹង ដោយការទប់ស្កាត់ភាពកំពូល និងអសន្តិសុខក្នុងចំណោម ក្រុមជនជាតិភាគតិច របស់ប្រទេស ។
លោកស្រីបានចាត់ទុកថា ទោះបីជាសហរដ្ឋអាមេរិកជា “ជើងឯកសិទ្ធិមនុស្ស” នៅលើឆាកពិភពលោកក៏ដោយ ដោយរដ្ឋបាលលោក បៃដិន បច្ចុប្បន្នផ្តោតលើគោលនយោបាយ ការបរទេសរបស់ខ្លួន ស្តីពីលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស វាហាក់បីដូចជាធ្វើតិចតួចណាស់ ក្នុងការទប់ស្កាត់អំពើ ហិង្សាក្នុងស្រុក ៕
ប្រែសម្រួល ឈូក បូរ៉ា