សិល្បៈ និង កម្សាន្ត

ក្រសួងអប់រំ ទទួលអំណោយ សម្ភារៈសិក្សា ដល់សិស្សានុសិស្ស ជួបការលំបាកពីមូលនិធិ We love U

ភ្នំពេញ៖នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានទទួលអំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលជួបការលំបាកពីអង្គការមូលនិធិ We love U ជូនចំពោះក្រសួងអប់រំ យុវជន និងកីឡាដោយផ្តោតលើការអប់រំគឺជាកត្តាចាំបាច់ ដើម្បីចិញ្ចឹមបីបាច់អ្នកដែលនឹងដឹកនាំ អនាគតដ៏ខ្លីក្នុងសង្គមពិភពលោកនេះ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា តាំងនាមឲ្យរដ្ឋមន្តី្រក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែង លោក ហ្សាង ប៉ូលចា តំណាងអគ្គនាយិកាមូលនិធិវីឡាវយូ អន្តរជាតិថា លោកបានខិតខំផ្តល់ការអប់រំ ប្រកបដោយ គុណភាពខ្ពស់ ដល់មនុស្សជុំវិញពិភពលោក ដោយការកែលម្អបរិយាកាសអប់រំ និងការអនុវត្តកម្មវិធីអប់រំ និងវិស័យកីឡាកំពុងទាក់ទាញ ការយកចិត្តទុកដាក់ដោយលើកទឹកចិត្តដល់យុវជនដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

លោកបានបន្តថា ការប្រគល់សម្ភារៈសិក្សាចំនួន ៨០០ ឈុត ដល់ក្រសួងអប់រំ យុវជន និងកីឡា។ ប្រអប់នីមួយៗមានសម្ភារៈសិក្សាជាច្រើនដូចជា សៀវភៅសរសេរ ខ្មៅដៃ ប្រអប់ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់ដល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនោះ អង្គការវីឡាវយូ បានបរិច្ចាគសម្ភារៈសិក្សា សៀវភៅ និងធ្វើដាក់សៀវភៅ ដល់សាលាបឋមសិក្សាក្នុងខេត្ត តាកែវ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម ហើយក៏បានជួយល់ការពង្រីកកន្លែងអនាម័យ ការ ដំឡើងម៉ាស៊ីនបូមទឹក និងគ្រឿងបរិក្ខារអគ្គីសនី ដើម្បីជួយកែលម្អបរិយាកាសអប់រំ និងសុខភាពរបស់សិស្សានុសិស្ស។ 

លោកអនុរដ្ឋលេខាធិការបន្ថែមថា អង្គការវីឡាវយូ ក៏បានប្រគល់ម្ចាស់ចំនួន ៦០.០០០ ដល់ក្រសួងអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីការពារការឆ្លងជំងឺ COVID-19 ក្នុងចំណោមសិស្សានុសិស្ស នៅតាមជនបទ និងបុគ្គលិកក្រសួងអប់រំ ។ អង្គការវីឡាវយូបានចុះ អនុស្សរណៈយោគយល់ (MOU) ជាមួយក្រសួងអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីជួយសម្រួលដល់សកម្មភាព សុខុមាលភាពផ្សេងៗ។ កាលពីថ្ងៃទី២៥ ខែឧសភា អង្គការវិទ្យាវយូ បានចុះទៅសាលាក្រុងសៀមរាប និងបានផ្ដល់ ឧបករណ៍សម្រាប់ពិនិត្យ COVID-19ចំនួន៨០០គ្រឿង ដើម្បីការពារប្រជាពលរដ្ឋ ដែលប្រឈមនឹងហានិភ័យនៃការឆ្លង៕

Most Popular

To Top