KHARTOUM៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ថា កប៉ាល់ផ្ទុកលើសចំណុះដែលប្រមូលផ្តុំ ទៅដោយសត្វចៀមរាប់ពាន់ក្បាលបានលិច កាលពីថ្ងៃអាទិត្យ នៅក្នុងកំពង់ផែ Suakin នៃសមុទ្រក្រហមរបស់ប្រទេសស៊ូដង់ ដោយបានលង់ទឹក ហើយសត្វភាគច្រើននៅលើនោះ ប៉ុន្តែនាវិកទាំងអស់ នៅរស់រានមានជីវិត ។
កប៉ាល់ដឹកសត្វចិញ្ចឹម កំពុងនាំចេញសត្វពីប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅគ្រាដែលវាបានលិច បន្ទាប់ពីសត្វជាច្រើនពាន់ក្បាលត្រូវបានផ្ទុក នៅលើនាវានោះ លើសពីអ្វីដែលនាវាដឹក ។
មន្ត្រីជាន់ខ្ពស់ម្នាក់ប្រចាំកំពង់ផែស៊ូដង់ បានលើកឡើង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “កប៉ាល់ Badr 1 បានលិចនៅពេលព្រឹកព្រលឹមថ្ងៃអាទិត្យ ។ “វាបានដឹកសត្វចៀម ចំនួន១៥.៨០០ក្បាល ដែលលើសពីដែនកំណត់ ផ្ទុករបស់នាវា” ។
មន្ត្រីរូបនេះបានលើកឡើងថា កប៉ាល់នេះត្រូវបានគេសន្មត់ថា អាចដឹកចៀម បានតែ៩.០០០ក្បាលប៉ុណ្ណោះ ។
មន្ត្រីម្នាក់ទៀតដែលបានឲ្យដឹងថា នាវិកទាំងអស់ត្រូវបានជួយសង្គ្រោះ បានលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថាននៃឧបទ្ទវហេតុនេះ ។
មន្ត្រីរូបនេះបានឲ្យដឹងថា “កប៉ាល់ដែលលិចនឹងប៉ះពាល់ ដល់ប្រតិបត្តិការរបស់កំពង់ផែ” ។
“វាក៏ទំនងជានឹងមានផលប៉ះពាល់ដល់បរិស្ថាន ដោយសារតែការងាប់របស់សត្វជាច្រើន ដែលដឹកតាមកប៉ាល់នេះ” ។ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា