The 42 ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Gavin Bazunu នឹងក្លាយទៅជាកីឡាកររបស់ក្លឹប Southampton ជាផ្លូវការហើយបន្ទាប់ពីក្លឹបមេឃខៀវ Man City បានទទួលយកសំណើរដែលមានទំហំ ប្រមាណជា១៨,៥លានអឺរ៉ូពីក្លឹប Southampton។
កីឡាករអ្នកចាំទីវ័យ២០ឆ្នាំរូបនេះនៅថ្ងៃនេះ ត្រូវបានគេដឹងដែរថា នឹងចាប់ផ្តើមធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លឹប Southampton ហើយនឹងត្រូវគេប្រកាសជាផ្លុវកា រក្នុងពេលឆាប់ៗនេះខណៈដែលកិច្ចចរចា បានធ្វើឡើងអស់រយៈពេល២សប្តាហ៍មកហើយ។
ទោះបីជាមិនទាន់បានបង្ហាញខ្លួនឲ្យឈុតធំរបស់ Man City នៅឡើយក្តីប៉ុន្តែរដូវកាលមុនកីឡាករអៀរឡង់រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អនិងមានឈ្មោះជាកីឡាករល្អបំផុតនៅ League One ក្នុងនាមជាកីឡាករខ្ចីជើងលេងឲ្យក្លឹប Portsmouth ៕
ប្រែសម្រួល៖ស៊ុនលី