បវរកញ្ញាភេទទី៣កម្ពុជា សៃហ្វុន កំពុងតែធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើល ខ្លាំងក្រោយឃើញសំលៀកបំពាក់ សឹងតែគ្រប់ឈុតដែលនាងបានស្លៀក ដើម្បីយកទៅប្រកួត នៅលើឆាក អន្តរជាតិនៅប្រទេសថៃ សុទ្ធតែស្អាតៗ ហើយទាក់ទាញខ្លាំង។
បវរកញ្ញាភេទទី៣ Miss International Queen ឆ្នាំ២០២២ សៃ ហ្វុន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញនាងបានបង្ហាញសមត្ថភាព ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាត ភាពលេចធ្លោ ជាពិសេសគ្រប់គ្នាមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើឈុតសំលៀកបំពាក់នីមួយៗដែលបានស្លៀកនៅ លើឆាកអន្តរជាតិ ពេលប្រកួត។ បើមើលទៅលើសំលៀកបំពាក់ដែល សៃហ្វុន បានស្លៀកនៅក្នុងពេលប្រកួតនៅប្រទេសថៃ គឺសុទ្ធតែស្អាតៗ ហើយទាក់ទាញ សឹងតែគ្រប់ឈុតតែម្តង ពិតជាសាកសមជា បវរកញ្ញាភេទទី៣ពិតៗ។
បើតាមការឲ្យដឹងពីបវរកញ្ញាភេទទី៣ សៃហ្វុន តាមរយៈការLive ផ្ទាល់តាមគណនីហ្វេសប៊ុក ក្នុងពេលទៅប្រកួត បានឲ្យដឹងថា អំឡុងពេលដែលនាងទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ គឺនាងបានព្យាយាម បង្ហាញសមត្ថភាពជាច្រើនដែលមាន។ មិនត្រឹមតែប៉ុណ្ណោះ សៃហ្វុន បានឲ្យដឹងទៀតថា ក្នុងចំណោមបវរកញ្ញា ដែលគេបានជ្រើសរើសចំនួន១៣នាក់ ដែលត្រូវបង្ហាញទេពកោសល្យដើម្បីបង្ហាញនៅលើឆាក ក្នុងនោះក៏ មានវត្តមានរបស់នាងដែរ ដោយ សៃហ្វុន បានបង្ហាញសមត្ថភាពច្រៀង ខ្មែរលាយថៃ ។
បវរកញ្ញាភេទទី៣ សៃ ហ្វុន បានឲ្យSabayដឹងថា ក្នុងការប្រកួតនេះនាងរំពឹងខ្ពស់ក្នុងការចូលTop ណាមួយដោយ សារ នាងជឿជាក់លើសមត្ថភាពរបស់ខ្លួន ព្រោះនាងបានត្រៀមខ្លួនរួចរាល់ និងហ្វឹកហាត់អស់ពេលយ៉ាង ច្រើនផងដែរ។
ប្រភព ៖sabay