កីឡា

Man UTD ខិតជិតក្នុងការអះអាងការផ្ទេរកីឡាករ Antony

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Ajax កីឡាករ Atony នឹងកាន់តែខិតជិត ដល់ការផ្ទេរមកចូលរួម Old Trafford ជាមួយនឹងគ្រូបង្វឹកចាស់លោក Ten Hagហើយនាពេលខាងមុខនេះ។

បិសាចក្រហម Man UTD បានត្រៀមខ្លួនបានយ៉ាងល្អក្នុងការចុះកិច្ចព្រម ព្រៀងជាមួយនឹងកីឡាករចំណូលថ្មី ជាលើកដំបូងនៅរដូវក្តៅ នេះដោយក្នុងនោះ Antony គឺជាគោលដៅសំខាន់ជាងគេបំផុត។

គ្រូបង្វឹកលោក Erik Ten Hag ធ្លាប់បានបំពេញការងារជាមួយនឹងកីឡាករ Antony ជាយូរមកហើយដែរពេលនៅក្លឹប Ajax ដែលគេជឿជាក់ថានឹងក្លាយទៅជាកត្តាជុំរុញសំខាន់ បំផុតនៅក្នុងការដោះដូរលើកនេះខណៈ ដែលមន្ត្រីរបស់ Man UTD កំពុងស្ថិតនៅក្នុង ទីក្រុង Amsterdam នៅឡើយដើម្បីបញ្ចប់ការងារឲ្យបានរួចរាល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top