ចិន៖ សាក្សីសំខាន់នៅក្នុងករណីកីឡាករហែលទឹកឆ្នើមចិន Sun Yang បានពន្យល់ពីមូលហេតុដែលលោកអវត្តមានពីសវនាការសាធារណៈដោយនិយាយថា លោកសុខចិត្តផ្តល់សក្ខីកម្មប៉ុន្តែគ្មាននរណាម្នាក់ទាក់ទងលោកទេ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
សាក្សីបាននិយាយថា ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់ផ្តល់សក្ខីកម្មរបស់ខ្ញុំតាមរយៈសន្និសីទតាមទូរស័ព្ទឬវីដេអូដូចដែលពួកគេបានលើកឡើង ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែទោះយ៉ាងណាគ្មាននរណាម្នាក់បានទាក់ទងខ្ញុំទេ។ លោកបានបន្ថែមថា ខ្ញុំមានអារម្មណ៍ថា ពួកគេមិនបានរំពឹងថា ខ្ញុំនឹងបង្ហាញមុខ និងផ្តល់សម្តីរបស់ខ្ញុំនៅក្នុងតុលាការទេ។ ប្រហែលជាពួកគេគ្រាន់តែសួរខ្ញុំតាមរបៀបមិនសមហេតុផល។
សាក្សីដែលជាអ្នកធ្វើតេស្តត្រួតពិនិត្យសារធាតុហាមឃាតក្នុងកីឡា ៣ នាក់ពីក្រុមហ៊ុនតេស្តអន្តរជាតិIDTM នៅក្នុងករណី Sun Yang បាននិយាយថា លោកមិនដែលត្រូវបានបណ្តុះបណ្តាលជាអ្នកសាកល្បងទេ។
សាក្សីបានអះអាងថា ខ្ញុំជាកម្មករសំណង់ ការងារប្រចាំថ្ងៃរបស់ខ្ញុំកំពុងធ្វើការសំណង់នៅការដ្ឋានសំណង់។ ខ្ញុំមមាញឹកខ្លាំងណាស់ដែល ខ្ញុំមិនមានពេលវេលាធ្វើដំណើរទៅប្រទេសស្វីស ដើម្បីចូលរួមសវនាការជាសាធារណៈទេ។ មិនមែននិយាយពីការបណ្តុះបណ្តាលបែបនោះទេ វាមិនចាំបាច់សម្រាប់ខ្ញុំទេ៕ដោយ៖លី ភីលីព
