កូរ៉េ ៖ បើយោងតាម ចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែមិថុនា មានពាក្យចចាម អារ៉ាមណាត់ជួប រវាងតារាចម្រៀង ស្រីនាង Rose ជាសមាជិកក្រុមតារាចម្រៀង BLACKPINK និងតារាចម្រៀងប្រុសលោក J-Hope ក៏ជាសមាជិក ក្រុមតារាចម្រៀង BTS ។
ពាក្យចចាមអារ៉ាម បានចាប់ផ្តើមនៅលើការបង្ហោះ របស់ Nate Pann បានរីករាលដាលយ៉ាងខ្លាំង ចំពោះបណ្តាញសង្គម ប៉ុន្តែវាបញ្ជាក់ថា ចុងភៅជនជាតិកូរ៉េខាងត្បូង កើតនៅបារាំងលោក Pierre Sang បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោក ។ នៅក្នុងរូបថតនោះ គេឃើញមេចុងភៅជាមួយសមាជិក BTS និងសមាជិក BLACKPINK ។
លើសពីនេះ អ្នកបង្ហោះរូប Nate Pann បានចង្អុលបង្ហាញថា ទាំងលោក J-Hope និងនាង Rose ត្រូវបានគេឃើញពាក់ពណ៌ក្រចកដូចគ្នា កាន់តែធ្វើឲ្យពាក្យចចាមអារ៉ាម កាន់តែកើនឡើង ។ ផ្ទាំងរូបភាពដើមបានពន្យល់ថា J-Hope និង Rose មានពណ៌ក្រចកដូចគ្នា ចាប់ពីថ្ងៃនេះរហូតដល់ខែមិថុនា ។
ដូច្នេះហើយ ទើបមានការសន្និដ្ឋានថា តារាទាំងពីរដួងនេះ កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយគ្នា ។ យ៉ាងណាមិញ នៅពេលពាក្យចចាមអារ៉ាមនេះ លេចចេញជារូបរាងភ្លាម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត បានប្រមូលផ្តុំគ្នាយ៉ាងលឿន នៅក្នុងសហគមន៍ អនឡាញដ៏ពេញនិយម ដើម្បីបិទពាក្យចចាមអារ៉ាម និយាយថា វាគួរឲ្យអស់សំណើច ។
អ្នកនិយមលេងអ៊ីនធើណេតទាំងនេះ បានពន្យល់ថា មានតារាជាច្រើនក្នុងព្រឹត្តិការណ៍នេះ រៀបចំដោយចុងភៅ ជនជាតិបារាំង ហើយការលាបក្រចកគឺគ្រាន់តែជារឿង ចៃដន្យប៉ុណ្ណោះ ៕ដោយ៖លី ភីលីព