វ៉ាស៊ីនតោន៖ អំពើហឹង្សាដោយកាំភ្លើងមិនមែនជាបញ្ហាទីក្រុង បញ្ហាទីក្រុងខាងក្នុង ទីក្រុងពណ៌ខៀវ ឬបញ្ហារដ្ឋក្រហមនោះទេ ប៉ុន្តែជា “បញ្ហារបស់អាមេរិក” នេះបើយោងតាមអត្ថបទដែលចុះផ្សាយដោយកាសែត The Washington Post កាលពីថ្ងៃចន្ទ។
អត្ថបទនេះបានឲ្យដឹងថា “ជនជាតិអាមេរិក គឺល្អក្នុងការផ្ញើគំនិត និងការអធិស្ឋាននៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីបានឃើញរបាយការណ៍នៃអំពើហឹង្សានាចុងសប្តាហ៍។ យើងគ្រវីក្បាលដោយមិនជឿ និងអបអរសាទរជាឯកជនចំពោះការរស់នៅក្នុងតំបន់ជាយក្រុង”។
ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា Washington, DC, Chicago, Los Angeles, Detroit និង New Orleans ធ្លាប់ជា “រដ្ឋធានីឃាតកម្ម” ខណៈពេលដែលទីក្រុងថ្មីៗបន្តចូលរួមក្នុងបញ្ជីនោះដែរដូចជា Aurora, Newtown, Parkland, Buffalo, Uvalde នេះបើយោងទៅតាម អត្ថបទ។
ដូច្នេះឥឡូវនេះយើងដឹងថាការបាញ់កាំភ្លើងគ្មានលេខកូដ Zip តើយើងត្រៀមខ្លួនហើយឬនៅក្នុងការនិយាយអំពីការបញ្ឈប់ការបាញ់ប្រហារនេះ? អត្ថបទដែលមានចំណងជើងថា “អំពើហឹង្សាដោយកាំភ្លើង DC មិនមែនជាបញ្ហាទីក្រុងនោះទេ វាជាបញ្ហារបស់អាមេរិក”។
លោក Brianne K. Nadeau អ្នកតំណាង DC បានលើកឡើងថា “ខ្ញុំនឹងបន្តសង្កត់ធ្ងន់លើរឿងនេះថា ការបន្តមានអាវុធមិនអាចអត់ឱនឱ្យបាននោះទេ ហើយយើងត្រូវតែបន្តការងាររបស់យើងដើម្បីលុបបំបាត់កាំភ្លើង”៕ប្រែសម្រួល ឈូក បូរ៉ា