វ៉ាស៊ីនតោ៖Facebook មានគម្រោងឆ្ពោះទៅរក មុខជាមួយនឹងការអ៊ិនគ្រីបយ៉ាងខ្លាំង សម្រាប់រាល់កម្មវិធីផ្ញើសារ របស់ខ្លួនដោយអះអាងថា ការអនុញ្ញាតិ ឲ្យមានការចូលប្រើពិសេស របស់ការអនុវត្តច្បាប់ នឹងក្លាយជា“ អំណោយដល់ ឧក្រិដ្ឋជនពួក Hacker និងរបបគាបសង្កត់”យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការអត្ថាធិប្បាយពីបណ្តាញសង្គម ឈានមុខគេធ្វើឡើងប៉ុន្មាន សប្តាហ៍ បន្ទាប់ពីមន្រ្តីមកពីសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី បានអំពាវនាវឲ្យ Facebook អនុញ្ញាតឲ្យអាជ្ញាធរជៀសវាង ការអ៊ិនគ្រីបដើម្បីប្រយុទ្ធប្រឆាំង នឹងភាពជ្រុលនិយម អាសអាភាសកុមារ និងឧក្រិដ្ឋកម្មដទៃទៀត។
ការចូលប្រើ ‘Backdoor’ ដែលអ្នកកំពុងទាមទារ សម្រាប់ការអនុវត្តច្បាប់ អាចជាអំណោយមួយ សម្រាប់ឧក្រិដ្ឋជនពួក Hacker និងរបបគៀបសង្កត់បង្កើត វិធីមួយសម្រាប់ពួកគេចូល ប្រព័ន្ធរបស់យើង ហើយទុកឲ្យមនុស្សគ្រប់គ្នា នៅលើវេទិការបស់យើង ងាយរងគ្រោះថ្នាក់ដល់ជីវិតពិត។ ប្រធានក្រុមហ៊ុន WhatsApp និង Messenger របស់ Facebook គឺ Will Cathcart និង Stan Chudnovsky បាននិយាយនៅក្នុងលិខិត ទៅកាន់មន្ត្រីមកពីប្រទេសទាំង៣។
ក្រុមអ្នករិះគន់បានលើកឡើងថា ទម្រង់ថ្មីនៃ ការអ៊ិនគ្រីប ដែលអាចធ្វើឲ្យអ្នករាល់គ្នា មិនអាចលើកលែង តែអ្នកផ្ញើ និងអ្នកទទួលមើលសាររបស់ សារកំពុងរារាំងការអនុវត្តច្បាប់។ Facebook ប្រើការអ៊ិនគ្រីប “ពីចុងទៅចុង” នៅលើ WhatsApp បាននិយាយនៅក្នុងលិខិតថា ខ្លួនមានបំណង ធ្វើដូចគ្នានៅទូទាំង សេវាកម្មផ្ញើសាររបស់ខ្លួន។
លោក Jay Sullivan ប្រធានផលិតផលឯកជន សម្រាប់ Messenger បានប្រាប់ អង្គសមាជសភា ថា Facebook បានដឹងអំពីកាតព្វកិច្ច របស់ខ្លួនក្នុងការធ្វើការជាមួយ ការអនុវត្តច្បាប់ដោយចង្អុល បង្ហាញជំនួយរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាក្នុងអំពើភេរវកម្ម និងករណី រំលោភបំពានលើកុមារ៕ ដោយ៖លី ភីលីព