វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានជំរុញឱ្យសភាអនុម័តច្បាប់ការពារជាតិ ដែលមានបទប្បញ្ញត្តិដែលដាក់កម្រិតលើការដកកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
កាលពីថ្ងៃច័ន្ទគណៈកម្មាធិសេវាប្រដាប់អាវុធសភា និងព្រឹទ្ធសភា បានឯកភាពលើសេចក្តីព្រាងចុងក្រោយនៃច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលផ្តល់ការអនុញ្ញាតថវិកា សម្រាប់ក្រសួងការពារជាតិ។
យោងតាមរបាយការណ៍សន្និសីទ ដែលបានភ្ជាប់មកសេចក្តីព្រាងច្បាប់ថ្មីនេះរឹតត្បិតការប្រើប្រាស់ថវិកា សម្រាប់ការដកកងទ័ពចេញពីប្រទេសកូរ៉េខាងត្បូង ដែលជាបញ្ហាមួយដែលត្រូវបានគេពិនិត្យពិចារណាយ៉ាងខ្លាំង ចំពេលមានការចរចារគ្នាក្នុងការចែករំលែកតម្លៃរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕ដោយ ឈូក បូរ៉ា