ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នូ២០១៩ លោក តែម ម៉ីន ប្រធានសហព័ន្ធអញ្ជើញចូលរួមកិច្ចប្រជុំ ការងារបច្ចេកទេស ប្រចាំខែ និងប្រចាំឆ្នាំដល់មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាលដែលបម្រើការ តាមស្ថានីយនៅសាលប្រជុំសិស្សនិស្សិត។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា មួយរយៈពេលចុងក្រោយនេះ មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាលទទួលបានលទ្ធផលល្អទំា ងការកាត់ក្តី ផ្គូផ្គង មានតម្លាភាព មានគុណភាព និងផ្ដល់ឱកាសដល់បណ្ដាក្លិបតូចៗ ឬក្លិបថ្មីៗ ដើម្បីឲ្យសិស្សរបស់គេមានឱកាសប្រកួតផង។ ព្រមទាំងចេះ រៀបចំឥរិយាបថល្អប្រសើរ ថែមទំាំងរក្សាបាននូវក្រមសីលធម៌ យោគយល់គ្នា មិនកើតភាពច្របូកច្របល់គ្មានសណ្ដាប់ធ្នាប់ឡើយ។
លោក តែម ម៉ីន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបន្តថា សូមអំពាវនាវឲ្យមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាលធ្វើបែបនេះរហូត កុំគិតថា ក្នុងពេលប្រជុំត្រួតពិនិត្យការងារត្រីមាស និងភារកិច្ចអនុវត្តជាការស្តីឲ្យឡើយ នេះគឺជាការផ្តល់នូវចំណុចខ្លះខាតរបស់មន្រី្តក្រោមឳវាទ។
សូមបញ្ជាក់ថា នៅក្នុងការជួបជុំនេះប្រធានសហព័ន្ធ ប្រដាល់រូបនេះនៅតែពង្រឹងខ្លាំងចំពោះមន្ត្រីផ្គូផ្គង ស្នងការប្រកួត ប្រធានវិនិច្ឆ័យ ចៅក្រមអាជ្ញាកណ្ដាលគ្រប់ស្ថានីយទូរទស្សន៍ទាំង៥ ដែលមានកម្មវិធីប្រដាល់គឺ ស្ថានីយ PNN ស្ថានីយSEATV ស្ថានីយCBS (CNC-CTN និង MYTV) បាយ័ន ប៉ុស្តិ៍លេខ៥ ៕ដោយ៖លី ភីលីព