អាមេរិក៖ ដូចដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខថ្មីៗនេះបានរកឃើញថា ស្មាតហ្វូន iPhone 11 របស់ក្រុមហ៊ុន Apple តែងតែស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់ជាប្រចាំ ទោះបីជាកម្មវិធី និងសេវាកម្មប្រព័ន្ធទាំងអស់មិនត្រូវបានស្នើសុំក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
បើយោងតាម TechCrunch សេចក្តីថ្លែងការណ៍នេះថា បន្ទាប់ពីការរកឃើញដែលមិនមានភាពច្នៃប្រឌិត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានឆ្លើយតបយ៉ាងសាមញ្ញថា វាដឹងថាទូរស័ព្ទប្រមូលទិន្នន័យទីតាំងហើយវាជា “ ឥរិយាបថរំពឹងទុក” ។ ទោះយ៉ាងណា Apple បានត្រឡប់មកវិញជាមួយនឹងចម្លើយថ្មីមួយថា ទូរស័ព្ទ iPhone ចុងក្រោយរបស់វាមានលក្ខណៈស្តង់ដាជាមួយនឹងបច្ចេកវិទ្យាជ្រុលល្បឿនលឿនដោយស្ថិតនៅក្រោមតម្រូវការបទប្បញ្ញត្តិអន្តរជាតិ តម្រូវឲ្យវាត្រូវបានបិទនៅក្នុងទីតាំងជាក់លាក់។
ប្រព័ន្ធប្រតិបត្តិការ iOS ប្រើសេវាកម្មទីតាំងដើម្បីជួយកំណត់ថា តើទូរស័ព្ទ iPhone ស្ថិតនៅក្នុងទីតាំងហាមឃាត់ទាំងនេះដើម្បីបិទដំណើរការរលកអាកាសធំទូលាយនិងគោរពតាមបទបញ្ញត្តិដែរ ឬទេ។ ក្រុមហ៊ុន Apple ក៏បានពន្យល់ ថា ការត្រួតពិនិត្យការអនុវត្តន៍នេះធ្វើឡើងដោយទូរស័ព្ទ iPhone ខ្លួនឯង ហើយក្រុមហ៊ុនមិនបានតាមដានអ្នកប្រើប្រាស់នៅពេលដែលសេវាកម្មទីតាំងត្រូវបានបិទនៅក្នុងការកំណត់។
បញ្ហានេះត្រូវបានរកឃើញដំបូងដោយ Brian Krebs នៃ KrebsonSecuirty ជាប្រភពដែលធ្វើការស៊ើបអង្កេតស៊ីជម្រៅលើបញ្ហាសន្តិសុខដែលបានរកឃើញថា បញ្ហានេះកើតឡើងជាមួយទូរស័ព្ទ iPhone 11 Pro ដែលដំណើរការលើ Apple iOS 13.2.3 ៕ដោយ៖លី ភីលីព