កីឡា

លោក វ៉ាត់ ចំរើន ក្លាយជា ហព័ន្ធកីឡាចំបាប់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន ត្រូវបានសមាជិកប្រតិបត្តិចាស់ និងបណ្តាក្លិបចំបាប់ទំាង៨ នៅទូទាំងប្រទេស បោះឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្នុងមហាសន្តិបាត សហព័ន្ធបញ្ចប់អាណតិ្តទី៦ ឆ្នាំ២០១៧-២០២១បន្តអាណតិ្តឆ្នាំ២០២១-២០២៥។

ក្នុងមហាសន្តិបាតសហព័ន្ធនេះ ដោយមានការអញ្ជើញចូលរួមសាក្សីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាសហព័ន្ធកីឡាចំបាប់កម្ពុជា។

សម្រាប់សមាសភាពគណៈកម្មាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ចំនួន៩រូប រួមមាន លោក វ៉ាត់ ចំរើន ជាប្រធាន លោក Casey Douglas Barnet លោក ហុក ឈាងគីម អនុប្រធាន កញ្ញា កាង ណុចបវរ អគ្គលេខាធិការ លោក នរះ យុទ្ធ អគ្គហេរញ្ញិក លោកស្រី ចូវ សុធារ៉ា លោក កាង ដែនពិសិដ្ឋ លោក នុត សេរីរដ្ឋា និងលោក យឹង សុផាណារ៉ា ជាសមាជិក។

លោក Casey Douglas Barnet បានមានប្រសាសន៍ លើរបាយការណ៍ថា បច្ចុប្នន្នសហព័ន្ធកីឡាចំបាប់កម្ពុជា មានចំនួន ៨ក្លិបដោយមានកីឡាករ-កីឡាការិនី១០០នាក់ នៅទូទំាងប្រទេសដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងក្រសួង ២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាកណ្តាលអន្តរជាតិ២រូប គឺលោក នុត សេរីរដ្ឋា និងលោក យឹង សុផាណារ៉ា៕

Most Popular

To Top