ទួរគី ៖ អ្នកនាំពាក្យរបស់នាងបានប្រាប់ Sky News បន្ទាប់ពីមានសេចក្តី រាយការណ៍ថា តារា Essex នាង Yazmin Oukhellou នឹងជាសះស្បើយ សម្រាប់សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវះកាត់ ក្រោយមានឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍នៅប្រទេសទួរគី ដែលមិត្តរបស់នាងត្រូវបានស្លាប់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
រថយន្តនាង Oukhellou ធ្វើដំណើរជាមួយលោក Jake McLean ត្រូវបានគេរាយការណ៍ថា បានធ្លាក់ពីលើច្រាំងថ្មនៅរមណីយដ្ឋានទេសចរណ៍ Bodrum ។ អតីតមិត្តស្រី របស់លោក McLean គឺ Lauren Goodger ជាតារា TOWIE ម្នាក់ ទៀត គឺស្ថិតក្នុងចំណោមអ្នក ដែលបានគោរពដល់លោកនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ដោយផ្តល់ព័ត៌មានថ្មីៗ អំពីស្ថានភាពរបស់ Oukhellou អ្នកតំណាង របស់នាង បាននិយាយថា Yazmin បានជាសះស្បើយ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវះកាត់ ។ នាង Yazmin និងគ្រួសាររបស់នាង បានស្នើ សុំឯកជនភាពនៅពេលនេះ ។
នាង Oukhellou បានបង្ហាញខ្លួនជាលើកដំបូងនៅ TOWIE កាលឆ្នាំ ២០១៧ ហើយទំនាក់ទំនង របស់នាងជាមួយសហតារា James Lock ត្រូវបានចងក្រងជាឯកសារ នៅក្នុងកម្មវិធីទូរទស្សន៍ការពិត ធ្វើតាមកម្រិតខ្ពស់ និងកម្រិតទាប នៃក្រុមមិត្តភក្តិរស់នៅ Essex ។ នាងត្រូវបានគេនិយាយថា មានទំនាក់ទំនងស្នេហាជាមួយ McLean តាំងពីឆ្នាំ ២០២១ ៕
