បច្ចេកវិទ្យា

អាមេរិកបាញ់ តេស្តមីស៊ីល ផ្លោង ក្រោយផុត សន្ធិសញ្ញា គ្រប់គ្រងអាវុធ

បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោង បាញ់ចេញពីលើគោកមួយគ្រាប់ ហើយវាគឺជា ការបាញ់តេស្តអាវុធមួយ ដែលធ្លាប់ត្រូវបានហាមឃាត់ នៅក្រោមសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែរយៈចម្ងាយវាយប្រហារ មធ្យម ហៅកាត់ថា INF។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាបាញ់តេស្តសាកល្បងលើកទីពីរ ធ្វើឡើងដោយមន្ទីរបញ្ចកោណ ដែលមិនត្រូវបានអនុញ្ញាត នៅក្រោមសន្ធិសញ្ញា INF។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកខ្លួន ចេញជាផ្លូវការ ពីសន្ធិសញ្ញា INF ឆ្នាំ១៩៨៧ ដែលធ្វើឡើងជាមួយ ប្រទេសរុស្ស៊ី កាលពីខែសីហា បន្ទាប់ពីធ្វើការកំណត់ថា ទីក្រុងមូស្គូកំពុងតែ បំពានសន្ធិសញ្ញាគ្រប់គ្រងអាវុធនោះ ហើយនេះគឺជាការចោទប្រកាន់មួយ ដែលទីក្រុងក្រឹមឡាំង បានបដិសេធ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top