ជប៉ុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជប៉ុន បានស្នើឲ្យសាងសង់ អគារទំនាញសិប្បនិម្មិត នៅលើព្រះច័ន្ទ និងភពព្រះអង្គារ អាចជួយកាត់ បន្ថយហានិភ័យ សុខភាពដល់មនុស្សនៅក្នុងលំហ ខណៈសំណើនេះ ពាក់ព័ន្ធនឹងការសាងសង់ រចនាសម្ព័ន្ធបង្វិលដ៏ធំ នឹងបង្កើតឥទ្ធិពល នៃទំនាញដូចផែនដី តាមរយៈកម្លាំងកណ្តាល ។
សំណើរបស់ពួកគេធ្វើ តាមការសិក្សាបានចេញ ផ្សាយកាលពីដើមខែនេះ បានរកឃើញថា អវកាសយានិក បានទទួលរងការ បាត់បង់ឆ្អឹងយ៉ាងសំខាន់ នៅពេលស្ថិតនៅក្នុងបរិយាកាសទំនាញទាប។ប្រហែលពាក់កណ្តាល នៃការបាត់បង់ឆ្អឹងនេះ ត្រូវបានគេរកឃើញវិញ មួយឆ្នាំបន្ទាប់ពីអវកាស យានិកត្រឡប់មកផែនដីវិញ ដោយបង្កើន ការព្រួយបារម្ភអំពីបេសកកម្ម នាពេលអនាគតទៅ កាន់ភពព្រះអង្គារ និងព្រះច័ន្ទ ។
ឥឡូវនេះអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យក្យូតូ និង សាជីវកម្ម Kajima បានស្នើរចនាសម្ព័ន្ធបង្វិល ដ៏ធំដែលនឹង បង្កើតឥទ្ធិពល នៃទំនាញដូចផែនដី តាមរយៈកម្លាំងកណ្តាល ។ ពួកគេស្នើសាងសង់កន្លែងរស់នៅ នៅលើភពព្រះច័ន្ទមានឈ្មោះ ថា Lunar Glass នឹងមានកម្ពស់ជិត ៤០០ ម៉ែត្រ ហើយបំពេញ ការបង្វិលពេញ លេញរៀងរាល់ ២០ វិនាទី ។
ការបង្ហាញ នៃអគារទាំងនេះចែករម្លែក ដោយមជ្ឈ មណ្ឌល SIC Human Spaceology នៅសាកលវិទ្យាល័យ Kyoto គឺស្រដៀងទៅនឹងស្ថានីយ៍ អវកាសនៅក្នុងខ្សែភាព យន្តបែបវិទ្យាសាស្ត្រ ឆ្នាំ ២០១៣ Elysium ទោះបីជាមានទំហំតូច ជាងក៏ដោយ ។ ផ្ទៃពហុជាន់ នៃអគារវិលជុំវិញត្រូវបានហ៊ុំព័ទ្ធ ដោយទឹករាវ និងដីជាមួយនឹងដើមឈើ បង្កើតបានជាជីវឧស្ម័នខ្នាតតូច ជាមួយនឹងទឹក និងវដ្តកាបូន ដើម្បីទ្រទ្រង់ចំនួនប្រជាជន ៕