អ្នកចាត់ការ Jurgen Klopp បានលើកឡើងថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំ Liverpool ចាញ់ Manchester United ៤-០ មកដល់ហាក់ដូចជាលឿនពេក សម្រាប់កីឡាកររបស់លោកមួយចំនួន។
ក្រុមហង្សក្រមបានបរាជ័យ បន្ទាប់ពី Jadon Sancho, Fred, Anthony Martial និង Facundo Pellistro រកបានម្នាក់មួយគ្រាប់ក្នុងកីឡដ្ឋាន Rajamangala ក្នុងប្រទេសថៃជួយបិសាចក្រហម ឈ្នះកាលពីយប់មិញ។ លោក Klopp បាននិយាយថា កូនក្រុមរបស់ខ្លួន បានរបូតគ្រាប់បាល់ច្រើន ឲ្យទៅខាង United ដែលលេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag។
ក្រោយពីបញ្ចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា ការប្រកួតកម្ដៅសាច់ដុំនេះ ដូចជាមកដល់លឿនពេក សម្រាប់កីឡាកររបស់លោកមួយចំនួន។ គ្រប់គ្នាក៏បានឃើញវាដូចគ្នា កំហុសបានកើតឡើងក្នុងការប្រកួត។ Liverpool គួរតែអាចរកបាន៣ឬ៤គ្រាប់ នៅ៥នាទីចុងក្រោយ ប៉ុន្តែធ្វើមិនបាន ហើយវាជាកំហុសរបស់ក្រុមទាំងមូល។
Liverpool នៅសល់ការប្រកួតកម្ដៅសាច់ដុំ ត្រៀមរដូវកាលថ្មីជាច្រើនទៀត ដោយត្រូវប៉ះ Crystal Palace, RB Leipzig, Red Bull Salzburg, Manchester City និង Strasbourg៕ Source: Sabay