បច្ចេកវិទ្យា

កូរ៉េខាងជើងថា អាមេរិកគ្មានអ្វីឱ្យខ្លួនឡើយ ទោះបីការចរចាបន្តទៅមុខ

បរទេស៖ ការលើកឡើងនេះកើតឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Kelly Craft នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពី ការមិនរីកសាយអាវុធដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បីមានភាពបត់បែននៅក្នុងកិច្ចពិភាក្សា នុយក្លេអ៊ែរជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា កូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក“ គ្មានអ្វីដែលផ្តល់ជូនយើងទេ ទោះបីការពិភាក្សាត្រូវបានបន្តក៏ដោយ” ។

ទីភ្នាក់ងារនេះក៏បានឱ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើងជឿជាក់ថា សហរដ្ឋអាមេរិក បានធ្វើរឿងឆោតល្ងង់ដោយកោះហៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយបន្ថែមថា គ្មានអ្វីក្រៅពីឧបករណ៍នយោបាយ ដែលជាផលប្រយោជន៍របស់អាមេរិកនោះទេ។

បើតាម KCNA គឺក្រុងព្យុងយ៉ាងបានត្រៀមខ្លួន ជាស្រេចដើម្បីឆ្លើយតបទៅនឹងវិធានការ ដែលត្រូវគ្នាណាមួយ ដែលសហរដ្ឋអាមេរិកជ្រើសរើស៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top