ភ្នំពេញ៖ កំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯក ពិភពលោក នាំមកជូនដោយ គោជល់” នៅថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការ ប្រកួតកីឡាSEA GAMES ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព” ដោយមានការផ្សាយផ្សាយផ្ទាល់ ស្ថានីយ៍ទូរទស្សន៍បាយ័ននាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ កីឡាករគុនខ្មែរ យ៉េន ឌីណា ប្រកួតជាមួយកីឡាករ អានីល មេត្តា (ឥណ្ឌា)។
បន្ទាប់ពីព្រឹត្តិការណ៍ប្រកួត ដ៏ជក់ចិត្តមានអ្នកទស្សនាដោយផ្ទាល់រាប់ពាន់នាក់ និងអ្នកគាំទ្ររាប់លាននាក់ទៀតទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ បាននិងកំពុងក្លាយជាប្រធានបទដ៏ពិសេសសម្រាប់អ្នកស្នេហាកីឡាគុនខ្មែរ។
ត្រូវបានទទួលស្គាល់ថា ជាព្រឹត្តិការណ៍ប្រកួតដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ នឹងបន្តព្រឹត្តិការណ៍ប្រកួតដ៏កក្រើកទីពីររបស់ខ្លួន ដោយចម្រាញ់មកនូវកំពូលកីឡាករគុនខ្មែរចំនួន ៥រូប ដើម្បីប្រកួតជាមួយកីឡាករអន្តរជាតិមកពី ៥ប្រទេសផ្សេងគ្នាដូចខាងក្រោម៖
កីឡាករប្រដាល់គុនខ្មែរ យ៉េន ឌីណា ម្ចាស់មេដាយមាសSEA GAMES ប៉ះ កីឡាករ អានីល មេត្តា (ឥណ្ឌា) កីឡាករ ឈឿង ល្វៃ (កម្ពុជា) ប្រកួតកីឡាករ អាឡិចសែនឌើ មេឆែល (អង់គ្លេស) កីឡាករ ឃីម បូរ៉ា (កម្ពុជា) ជួបកីឡាករ ហឺរីខែន សរដេឆាថន (ថៃ) កីឡាករ អមរិន ភូថង (កម្ពុជា) ប្រកួតកីឡាករ មហាមេដ អេសម៉ែអ៊ីល (អ៊ីរ៉ង់) និងកីឡាការិនី ទូន ស្រីពីន (កម្ពុជា) ប្រកួតជាមួយកីឡាការិនី ប្រាបារ៉ា អាហ្គីយ៉ា (ប្រេស៊ីល)៕
ដោយ៖លី ភីលីព