ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សម្លឹងឃើញអាវុធ អាមេរិក ដែលអាចជំនួស មីស៊ីល ដែលសល់ពី សហភាពសូវៀត

បរទេស ៖ ប្រធានភ្នាក់ងារ ស៊ើបការណ៍ពិសេស នៃក្រសួង ការពារជាតិ អ៊ុយក្រែន លោក Kirill Budanov កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងថារដ្ឋាភិបាល ទីក្រុងគៀវ បានសម្លេង មើលឃើញ នូវប្រព័ន្ធអាវុធ របស់អាមេរិក HIMARS គឺជាជម្រើសដ៏ល្អសម្រាប់ជំនួស ប្រព័ន្ធមីស៊ីល ដែលសល់ពីសហភាព សូវៀត Tochka-U ។

ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងកាសែត វ៉ាស៊ិនតោនប៉ុស្តិ លោក Budanov បានចង្អុលបង្ហាញថា បច្ចុប្បន្ន Tochka-U ដែលនៅសេសសល់ គឺជាអាវុធ ដែលអាចបាញ់បាន ចំងាយឆ្ងាយបំផុត និងជាជម្រើស តែមួយ គត់របស់អ៊ុយក្រែន នៅពេលនេះ ហើយក្នុងនោះអ៊ុយក្រែន នៅសល់ក្នុងស្តុកមានចំនួនតិចតួច ប៉ុណ្ណោះសម្រាប់ ការពាររុស្សី ។

គួរឲ្យដឹងដែរថា Tochka-U គឺជាប្រព័ន្ធបាញ់មីស៊ីល ដែលប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ ហើយវាអាចបាញ់មីស៊ីលម្តង មួយគ្រាប់បានក្នុងចំងាយ ប្រមាណជា១២០គីឡូម៉ែត្រ ហើយបច្ចុប្បន្នរដ្ឋាភិបាល ទីក្រុងគៀវ នៅសេសសល់អាវុធនេះ ប្រមាណតែជា៤០គ្រឿងប៉ុណ្ណោះ
គិតចាប់តាំងតែពីជម្លោះជាមួយ នឹងរុស្សី៥ខែមុន ។

នៅពេលនេះអ៊ុយក្រែន អាចមើលឃើញថាប្រព័ន្ធ HIMARS គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ជំនួស Tochka-U ហើយយើងជឿជាក់ថា អ៊ុយក្រែននឹងអាចទទួល បានអាវុធប្រភេទនេះ សម្រាប់ប្រយុទ្ធប្រឆាំងនៅ ក្នុងសង្គ្រាមជាមួយនឹង រុស្សីជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top