ប្រាក់ចំណូល ពីវិស័យទេសចរណ៍ថៃ នៅក្នុងឆ្នាំ២០២២ មានចំនួនសរុប ១,២ទ្រីលានបាត តែបានទាបជាងចំនួនគោលដៅ របស់រដ្ឋាភិបាល ១,៥ទ្រីលានបាត ។
ចាប់ពីខែមករាដល់ថ្ងៃទី២៨ ខែមិថុនា ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរ អន្តរជាតិ ចំនួន ១,៩លាននាក់ ។ ការទៅដល់របស់ភ្ញៀវទេសចរ ច្រើនជាងគេ តាមផ្លូវអាកាសរួម មានជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាម៉េរិក ខណៈដែលជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងជនជាតិចិន ស្ថិតក្នុងចំណោម អ្នកទៅដល់តាមព្រំដែនគោក ច្រើនជាងគេ។
ការលុបចោលនៃតម្រូវការសម្រាប់ Thai Pass បានធ្វើឱ្យពាណិជ្ជកម្ម ឆ្លងព្រំដែន មានភាពរស់រវើកឡើងវិញ ដោយចំនួនអ្នកធ្វើដំណើរបរទេស ដែលចូលតាមច្រកព្រំដែន បានវិលត្រលប់មកវិញនូវកម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរឆ្នាំនេះ៕