សិល្បៈ និង កម្សាន្ត

តារាសម្តែង រចនា រ៉ាវ៉ាឌី ធ្វើសកម្មភាព ដ៏ប្រសើរមួយនេះ នៅថ្ងៃខួបកំណើតរបស់ខ្លួន

ភ្នំពេញ៖ តារាសម្តែង ដែលកំពុងសាង ប្រជាប្រិយភាពលើវិស័យសិល្បៈ រចនា រ៉ាវ៉ាឌី បានធ្វើរឿងគួរឱ្យសរសើរ ក្នុងឱកាសខួបកំណើត ឈានចូលវ័យ២២ឆ្នាំ ដោយនាងបានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុផ្ផា ។

នៅលើទំព័រផេកផ្លូវការ រចនា រ៉ាវ៉ាឌី បានសរសេរថា «ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំចង់ ចែករំលែកក្តីស្រឡាញ់ នឹងចង់សម្រាកទុក្ខលំបាកខ្លះ សម្រាប់មន្ទីរពេទ្យ ដ៏អស្ចារ្យមួយនេះ ជាកន្លែងដែលជួយសង្គ្រោះសម្រាលទុក្ខលំបាក ដោយមិនមែន ខ្មែរ ទូទាំងប្រទេសមនុស្សយើងមិនអាចជ្រើសរើសកើត កន្លែងល្អបានតែយើងអាចជ្រើសធ្វើល្អបាន »

ជាមួយគ្នានេះ មហាជនក៏បានពោលសរសើរ រចនា រ៉ាវ៉ាឌី ពេញៗមាត់ថានាងធ្វើរឿងដ៏ល្អមួយសម្រាប់សង្គម ក្នុងឱកាសខួបកំណើត រួមជាមួយសារជូនពរយ៉ាងច្រើនជូនដល់ រចនា វ៉ាវ៉ាឌី ។

គូសបញ្ជាក់ថា រចនា រ៉ាវ៉ាឌី កំពុងសាងភាពលេចធ្លោ ក្នុងអាជីពសិល្បៈតាមរយៈការសម្តែង ទាំងតួអង្គកាចឆ្នាស
ក្រមិចក្រមើម ស្រីស្រលាញ់ស្រី សុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជន ៕

ដោយ៖ ម៉ានី

Most Popular

To Top