កីឡា

Lingard បញ្ជាក់ប្រាប់ពីមូលហេតុ ដែលបានធ្វើឲ្យគេធ្លាក់ទំរង់លេង

គ្រប់គ្នាបានមើលឃើញហើយថាកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបិសាចក្រហមMan UnitedកីឡាករJesse Lingardពិតជាបានធ្លាក់ទំរង់លេងខ្លាំងមែនទែនរដូវកាលនេះហើយចុងក្រោយនេះកីឡាករផ្ទាល់បានទាំងសារភាពទទួលស្គាល់ថាជាការពិតទៀតផងប៉ុន្តែក៏បានលើកឡើងពីការពិតមួយដែលគេមិនបានដឹងហើយក៏ជាមូលហេតុនៅពីក្រោយទំរង់លេងបែបនេះ។

Lingardបាននិយាយថាអារម្មណ៍របស់គេមិនល្អឡើយដោយសារតែម្តាយកំពុងធ្លាក់ខ្លួនឈឺហើយលើសពីនេះគេក៏ត្រូវចំណាយពេលជាច្រើនដើម្បីមើលថែប្អូនប្រុសអាយុ១៤ឆ្នាំផងនិងប្អូនស្រីអាយុ១១ឆ្នាំផងនិងទាំងដែលខ្លួនក៏មានកាតព្វកិច្ចមើលថែកូនស្រីអាយុ១ខួបផង។

Lingardបញ្ជាក់ទៀតថារូបគេត្រូវចំណាយពេលនៅសាលាសម្រាប់ប្អូនប្រុសនិងប្អូនស្រីរបស់ខ្លួនក្នុងនាមជាឪពុកម្តាយក្រោយម្តាយបានធ្លាក់ខ្លួនឈឺហើយក្នុងនោះទៀតជីតារបស់ខ្លួនក៏ចាប់ផ្តើមធ្វើទុក្ខពីបញ្ហាជំងឺមហារីកដែលក៏ជាបញ្ហាដ៏គួរឲ្យបារម្ភមួយផ្សេងទៀត។

កីឡាករវ័យ២៦ឆ្នាំរូបនេះចុងក្រោយក៏បានដាក់ចិត្តទៅសារភាពប្រាប់ត្រង់ទៅចំពោះគ្រូបង្វឹកក្លឹបលោកOle Solsjkareចំពោះរឿងរ៉ាវដែលកើតឡើងទាំងនេះក្រោយពេលដែលគ្រប់គ្នាតែងតែបានធ្វើការទាមទារពីខ្លួនក្នុងនាមជាខ្សែបម្រើប្រយុទ្ធនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top