កូរ៉េខាងត្បូង៖ទូរស័ព្ទបត់ថ្មីដ៏អាថ៌កំបាំងរបស់ក្រុមហ៊ុន Samsung ដែលលេចចេញដូចសម្បកស្តែងត្រូវបានគេរំពឹងថានឹងមានតម្លៃទាបជាងពាក់កណ្តាលនៃគូប្រជែង Galaxy Fold ដោយមានតម្លៃត្រឹមតែ ៨៥០ ដុល្លារហើយនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅខែកុម្ភៈបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមរបាយការណ៍របស់ Korea Herald បានឲ្យដឹងថា ទូរស័ព្ទដែលបច្ចុប្បន្នមិនមានឈ្មោះត្រូវបានគេរំពឹងថា មានតម្លៃ ៨៥០ ដុល្លារហើយនឹងត្រូវបានដាក់បង្ហាញនៅខែកុម្ភៈ។ នៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំកាលពីខែមុន ក្រុមហ៊ុន Samsung បានប្រើឧបករណ៍នេះនៅក្នុងវីដេអូ បង្ហាញថា វាពត់កោងបញ្ឈរដូចសំបកស្តើងមានរៀងដូចសៀវភៅផ្តេក។
លោក Hyesoon Jeong ប្រធានក្រុមស្រាវជ្រាវ R&D group របស់ក្រុមហ៊ុន Samsung បានថ្លែងនៅក្នុងសន្និសីទនេះថា ទម្រង់បែបបទម៉ាកថ្មីនេះ យើងកំពុងស្វែងរកនឹងមិនត្រឹមតែដាក់ក្នុងហោប៉ៅរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្លាស់ប្តូររបៀបដែលអ្នកប្រើទូរស័ព្ទរបស់អ្នកផងដែរ។
ក្រុមហ៊ុន Samsung មិនទាន់បានបង្ហាញព័ត៌មានលម្អិតណាមួយស្តីពីគំនិតថ្មីនេះទេ ដោយបន្សល់ទុកឈ្មោះលក្ខណៈពិសេសនិងដំណាក់កាលនៃការអភិវឌ្ឍន៍ភាពអាថ៌កំបាំង៕ ដោយ៖លី ភីលីព