បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមហ៊ុន Amazon និង Apple នៅតែអាចស្វែងរកប្រាក់ចំណូល ពីការលក់មានការកើនឡើង ជាងការរំពឹងទុកទោះបីជាមាន ការព្រួយបារម្ភកន្លងមកថា វានឹងអាចយឺតយ៉ាវ ក្នុងដំណាក់កាល ដែលពិភពលោក កំពុងជួបវិបត្តបែបនេះក្តី។
ការព្យាករណ៍របស់ Amazon បានបញ្ជាក់ថាទោះបីជាតម្លៃសេវា សម្រាប់សមាជិករបស់ Amazon មានការកើនឡើងក្តី តែការលក់នឹងបន្តលើសការកំណត់ទុក របស់ក្រុមហ៊ុនខណៈដែល Apple ក៏បានបញ្ជាក់ដែរថាមកដល់ពេលនេះ តំរូវការលើគ្រប់ផលិតផលរបស់ខ្លួន នឹងនៅតែបន្តមានភាពរឹងម៉ាំនៅឡើយ។
ក្រុមហ៊ុនទាំងពីរក៏បានអះអាងដែរថា ពួកគេកំពុងស្ថិតនៅក្នុងដំនាក់ការដើម្បីព្យាយាម ក្នុងការកាត់បន្ថយថ្លៃដើមទាំងអស់ នៅគ្រប់ផលិតផលទោះបីជាតម្លៃផលិតផល និងទំនិញទាំងឡាយនៅលើទីផ្សារ មានការកើនឡើងខ្លាំងក្តី៕ ប្រែសម្រួល៖ស៊ុនលី