សិល្បៈ និង កម្សាន្ត

កូនស្រី ទើបនឹងកើត របស់នាង Lucy Mecklenburgh បញ្ជូលទៅមន្ទីរពេទ្យ និងដាក់អុកស៊ីហ្សែន ដោយសារជំងឺ រលាកទងសួត

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កូនស្រីដែលទើបនឹងកើត តារាសម្តែងជនជាតិអង់គ្លេស ដ៏ល្បីល្បាញ របស់អ្នកនាង Lucy Mecklenburgh ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ និងដាក់អុកស៊ីសែន ដោយសារកូនអ្នកនាង មានជំងឺរលាកទងសួត ។

អតីតតារា TOWIE អាយុ ៣០ ឆ្នាំបានចែករម្លែករូបភាព របស់កុមារី Lilah អាយុ ២ ខែនៅលើគ្រែមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ ហើយបានពន្យល់ថា នាងត្រូវបានចុកដោយបំពង់ នៅពេលដែលនាងការឆ្លងមេរោគផ្លូវ ដង្ហើមជារឿងធម្មតាចំពោះទារកអាយុក្រោម ២ ឆ្នាំ ។

កុមារី Lilah បានឆ្លងជំងឺរលាកទងសួតពីម្តាយ Lucy និងគូដណ្តឹងលោក Ryan Thomas កូនប្រុសច្បង Roman មានអាយុ ២ ឆ្នាំ បានពិនិត្យស្ថានភាពនៅមត្តេយ្យសិក្សា ដោយមានអាការៈក្អក និងស្លាក់មុនពេលបញ្ជូន ទៅមន្ទីរពេទ្យ ។ អ្នកនាង Lucy ក៏បានចែករម្លែករូបថតមួយ ពេលនាងបំបៅកូនដោយទឹកដោះម្តាយ ខណៈអរគុណគ្រូពេទ្យ និងគិលានុបដ្ឋាយិកា NHS សម្រាប់ជំនួយ របស់ពួកគេ ។

ការបង្ហោះដ៏វែងមួយ អ្នកនាង Lucy បានពន្យល់ពីរបៀប ដែលកូនស្រីរបស់នាងត្រូវបញ្ចុកតាមបំពង់ ហើយចែករម្លែកភាពរីករាយ របស់នាងអាចបំបៅ កូនម្តងទៀត ។ នាងបានសរសេរថា វាជា #worldbreastfeedingawarenessweek ហើយខ្ញុំចង់ចែករម្លែក ពេលវេលាដ៏អស្ចារ្យនេះជាមួយអ្នក ។ ចាប់តាំងពីថ្ងៃអាទិត្យ Lilah បានចូលមន្ទីរពេទ្យ ដោយមានជំងឺរលាកទងសួត។ នាងកំពុងត្រូវបានគេបៅបំពង់ និងអុកស៊ីសែន ៕ដោយ៖លី ភីលីព

Most Popular

To Top