ព័ត៌មានអន្តរជាតិ

ចិន សម្រេចដាក់ទណ្ឌកម្ម លើប្រធានសភាអាមេរិកលោកស្រី Nancy Pelosi

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការញុះញង់ ដ៏ធ្ងន់ធ្ងររបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ប្រទេសចិនបានសម្រេចចិត្ត អនុម័តការដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងសមាជិកគ្រួសាររបស់លោកស្រី ស្របតាមច្បាប់ពាក់ព័ន្ធ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

 ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​ប្រទេស​ចិន និង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​នោះ លោកស្រី Nancy Pelosi បាន​ទទូច​ចង់​ធ្វើ​ទស្សនកិច្ច​ ទៅ​កាន់​កោះ​តៃវ៉ាន់ នេះ​ជា​ការ​ជ្រៀតជ្រែក​ ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។  

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វាធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ជាន់ឈ្លីគោលការណ៍ចិនតែមួយ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top