Man City ត្រូវបាន The Telegraph ចេញផ្សយនៅថ្ងៃនេះថា បាននឹងកំពុងទាក់ទង ជាមួយនឹងកីឡាករ ខ្សែការពារស្លាបឆ្វេងម្នាក់ ដែលបច្ចុប្បន្នកំពុងលេង នៅលីគកំពូល របស់ប្រទេសអេស្បាញ ដើម្បីមកពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត នៅរដូវកាលថ្មីនេះ។
ប្រភពដដែលបានអះអាងថាកីឡាករ Renan Lodi ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹប AT Madrid បានក្លាយទៅជាគោលដៅ អទិភាពរបស់ក្លឹប Man City ខណៈក្រុមកំពុងខ្វះខាតកីឡាករ នៅក្នុងតំណែងនេះ ជាច្រើនបន្ថែមទៀត ។
កីឡាករ Lodi ទោះបីជាយ៉ាងណាក្តីកំពុង ស្ថិតនៅក្នុងបញ្ជីកីឡាករផ្សេងទៀត ដែលជាជម្រើស របស់ក្រុម Man City នៅឡើយពី ព្រោះថាក្រុមមានកីឡាករ ជាច្រើនកំពុងធ្វើការពិចារណា នៅមុនពេលដែលទីផ្សារ ដោះដូរកីឡាករ នៅរដូវក្តៅ នេះត្រូវបានបញ្ចប់ទៅ ៕
ប្រែសម្រួល៖ស៊ុនលី