ព័ត៌មានអន្តរជាតិ

អ្នកនយោបាយអូស្ត្រាលី ថា ការវាយប្រហារ លើកោះតៃវ៉ាន់ គឺជាលទ្ធភាពពិតប្រាកដ ដែលអាចកើតឡើង

បរទេស៖ មេដឹកនាំប្រឆាំងរបស់ប្រទេសអូស្ត្រាលី បានជំរុញប្រជាជនឱ្យ “កាត់បន្ថយការឃោសនា” ដែលមកពីប្រទេសចិន ចំពេលមានភាពតានតឹងខ្ពស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមើលឃើញ “សារពិត” ដែលថា ការវាយប្រហារលើកោះតៃវ៉ាន់គឺជាលទ្ធភាពពិតប្រាកដមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២  បានឱ្យដឹងថា លោក Peter Dutton ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បានប្រាប់វិទ្យុ ABC ថា “គ្មាននរណាម្នាក់ដែលមិនគួរភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការញុះញង់ឬប្រសិនបើ មានជម្លោះដោយសារតែចិន ដោយបាននិយាយថាពួកគេ នឹងយកកោះតៃវ៉ាន់មកវិញ ពិបាក ឬ ងាយស្រួល” ។ 

លោកបន្តថា «យើង​ចង់​ឃើញ​សន្តិភាព​នៅ​ក្នុង​តំបន់​របស់​យើង។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​ការ​គំរាម​កំហែង​ដែល​មាន​នៅ​ទី​នោះ»។

លោក Dutton បាននិយាយថា “មិន​ចាំបាច់​មាន​ការ​ស្រមើស្រមៃ​នៅ​ទីនេះ​ទេ។  គណបក្សកុម្មុយនិស្តចិនបានច្បាស់លាស់ណាស់អំពីចេតនា របស់ពួកគេទាក់ទងនឹងតៃវ៉ាន់ ខណៈនោះដែរ លោកសង្កត់ធ្ងន់ថាអូស្ត្រាលីត្រូវការ “ដោះស្រាយបន្ទាន់ជាមួយនឹងអាកប្បកិរិយា” របស់ទីក្រុងប៉េកាំង។

លោកបន្ថែមថា “ប្រសិនបើយើងគិតថាវានឹងទៅឆ្ងាយ ហើយថាយើងអាចជៀសវាងជម្លោះដោយមិននិយាយអ្វីទាំងអស់ ខ្ញុំមិនគិតថាវាជាការពិតនោះទេ”៕

ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top