ភ្នំពេញ: ញឹមសួន សោភាទេពី តារាចម្រៀងវ័យក្មេង កំពុងរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ មហាជន ក្រោយពីនាងហាត់ សមច្រៀងបទចម្រៀង ជាភាសាវៀតណាម ក្នុងឯកសណ្ឋាន ទាហានខ្មែរ ពាក់ស័ក្តិ២ទាំងខ្លួនវ័យក្មេង ដើម្បីត្រៀមទទួលស្វាគមន៍ ភ្ញៀវវៀតណាម។
ជឿជាក់ថា ប្រិយមិត្តមួយចំនួន បានស្គាល់រួចមកហើយថា សោភាទេពី ជាតារាចម្រៀងវ័យម្នាក់អាយុ១៩ឆ្នាំ មានទីផ្សារសិល្បៈខ្ពស់គួរឱ្យកត់សម្គាល់ ទោះកន្លងមក នាងត្រូវអ្នកគាំទ្រ មួយចំនួនរិះគន់ពីអាយុរបស់នាងក្តី ប៉ុន្តែ សោភាទេពី នៅតែអាចបោះជំហាន បន្តទៀតក្នុងអាជីពសិល្បៈ។
ដោយឡែក កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សោភាទេពី បានបង្ហោះវីដេអូខ្លី នៅលើគណនីហ្វេកប៊ុក ជាការហាត់សមចម្រៀង ជាភាសាវៀតណាម ដើម្បីទុកត្រៀមស្វាគមន៍ភ្ញៀវវៀតណាម ក្នុងឯកសណ្ឋាន សក្តិ២ ធ្វើឱ្យមហាជនផ្ទុះការរិះ គន់យ៉ាងខ្លាំងទៅលើតារាចម្រៀង រូបនេះ ដោយលើកឡើងថា ហេតុអ្វីបានជាជ្រើសរើសភាសា វៀតណាមយកមកច្រៀង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានធ្វើគ្រប់យ៉ាង។
ទោះយ៉ាងណា ក្រោយពីមហាជនហាក់ផ្ទុះការមិនពេញចិត្តខ្លាំងសោភា ទេពី ក៏បានសម្រេចចិត្តលុបលុបវីដេអូដែលនាងបានបង្ហោះផងដែរ ៕
ដោយ: ម៉ានី