ភ្នំពេញ ៖ កីឡាករតេក្វាន់ដូWT ឈន គីមហាក់ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង នៃព្រឹត្តិការណ៍ប្រកួតកីឡា តេក្វាន់ដូ WT ជើងឯកយុវជនទ្វីបអាស៊ី “2022 Asian Junior Taekwondo championship.” នៅប្រទេសវៀតណាម ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ នៃខេមរសហព័ន្ធតេក្វាន់ដូ បានមានប្រសាសន៍ថា កីឡាករ តេក្វាន់ដូWT ឈន គីមហាក់ ដណ្តើមបាន មេដាយសំរិទ្ធ១គ្រឿង នៃព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូWT ជើងឯកយុវជន ទ្វីបអាស៊ី 2022 Asian Junior Taekwondo championship.” ដោយបានឈ្នះម្ចាស់ផ្ទះវៀតណាម អូស្រា្តលី ជប៉ុន ថៃ និងតៃវ៉ាន់។
លោកបានបន្តថា ការប្រកួត 2022 Asian Junior Taekwondo championship.កម្ពុជាបានបញ្ជូនចំនួន៤រូប ក្នុងនោះគ្រូបង្វឹក លោកគ្រូ ឆយ យ៉ុងសុក លោក ជាតិ ខេមរា គ្រូជំនួយ កីឡាករ ឈន គីមហាក់ និង កីឡាការិនី ហ៊ីង មុនីបញ្ញា លើ៣វិញ្ញាសា សម្តែងមេគុនឯកត្តជន បុរស-នារី និងវិញ្ញាសា សម្តែងមេគុនជាគូ ៕