អង់គ្លេស ៖ Sky News វិភាគតួលេខចុងក្រោយ បានប្រាប់ឲ្យដឹងថា មនុស្សកាន់តែច្រើនបានស្លាប់នៅថ្ងៃទី១៩ ខែកក្កដានៅពេលសីតុណ្ហភាព កំណត់ត្រារបស់ចក្រភពអង់គ្លេស ៤០.៣អង្សាសេ ត្រូវបានកត់ត្រាជាងថ្ងៃណាមួយ ចាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាតកាលខែកុម្ភៈ ឆ្នាំ ២០២១ ប៉ុន្តែតើវាបណ្តាល មកពីកម្ដៅប៉ុន្មាន?
មនុស្សសរុបចំនួន ៨៩៩នាក់ទៀត បានស្លាប់នៅចក្រភពអង់គ្លេស ក្នុងអំឡុងពេល៣ថ្ងៃ នៃរលកកម្ដៅនៅចុងខែកក្កដា ជាងធម្មតានៅពេលនោះនៃឆ្នាំ។ ការស្លាប់ចំនួន៤,៨២១នាក់ ត្រូវបានកត់ត្រា នៅចន្លោះថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកក្កដា ខ្ពស់ជាងមធ្យមភាគ ២៣ភាគរយសម្រាប់ កាលបរិច្ឆេទដូចគ្នា រយៈពេល៥ឆ្នាំ ដែលមិនឆ្លងរាតត្បាតកន្លងមក ។
ចំនួននៃការស្លាប់លើស ពីមធ្យមភាគ៥ឆ្នាំ ត្រូវបានគេហៅថា “ការស្លាប់លើស” ។ នេះបើយោងតាមតួលេខថ្មីពី ONS បានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែកក្កដាជាថ្ងៃ ដែលសីតុណ្ហភាព ៤០.៣អង្សាសេ ត្រូវបានកំណត់នៅ Coningsby, Lincolnshire មានអ្នកស្លាប់លើស ចំនួន ៤៤១នាក់ ។ ចំនួនអ្នកស្លាប់ សរុប បានកត់ត្រានៅថ្ងៃនោះ ១,៧៧៥ នាក់គឺ ខ្ពស់ជាងថ្ងៃណាមួយចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងអំឡុងពេលកំពូល នៃជំងឺរាតត្បាត ។
ចំនួនអ្នកស្លាប់លើស ចំនួនត្រូវបានកត់ត្រា គឺជិតទៅនឹងការប៉ាន់ស្មានមុនធ្វើឡើងដោយសាស្ត្រាចារ្យសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ថា មនុស្ស ៩៤៨ នាក់ នឹងស្លាប់ ដោយសារតែរលកកម្ដៅ ។ តួលេខរបស់លោក គឺផ្អែកលើគំរូវាយតម្លៃហានិភ័យ ដែលប្រឈមមុខដោយក្រុមអាយុមួយចំនួន នៅសីតុណ្ហភាពខុសៗគ្នា ៕ដោយ៖លី ភីលីព